Mason Greenwood ចុះកិច្ចព្រមព្រៀងថ្មីបួនឆ្នាំជាមួយ Manchester United

        កីឡាករ Mason Greenwood បានចុះកិច្ចសន្យាលេងថ្មីជាមួយក្លឹប Manchester United ដែលនឹងរក្សាទុកកីឡាកររូបនេះរហូតដល់ឆ្នាំ ២០២៥។

        កីឡាករវ័យ១៩ឆ្នាំរូបនេះ ដែលបង្ហាញមុខលើកដំបូងក្នុងក្រុមជម្រើសកាលពីខែមីនាឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បានបង្ហាញមុខ ៨២លើកសម្រាប់ក្លឹបនេះនិងរកបាន២១គ្រាប់។

        ខ្សែប្រយុទ្ធរូបនេះនៅជាមួយ United ចាប់តាំងពីអាយុ៧ឆ្នាំ ហើយចាប់ផ្តើមធ្វើបានល្អ អំឡុងដំណាក់ចុងក្រោយនៃរដូវកាល ហើយនៅរដូវកាលនេះ Greenwood ក៏ធ្វើបានល្អដដែល ហើយទទួលបានការលើកទឹកចិត្តជាមួយនឹងកិច្ចព្រមព្រៀងថ្មី។

        Greenwood បាននិយាយថា " នៅពេលអ្នកចូលរួមជាមួយក្លឹបមួយតាំងពីអាយុ៧ឆ្នាំ អ្នកប្រាកដជាសុបិនចង់លេងក្នុងក្រុមជម្រើសដំបូងនៅថ្ងៃណាមួយ។ ខ្ញុំប្រឹងធ្វើការងារខ្លាំង ដើម្បីឡើងមកដល់កម្រិតនេះ ហើយពីរឆ្នាំចុងក្រោយ អ្វីៗពិតជាអស្ចារ្យណាស់"៕

-->
adverise with khmeread