អ្នកស្រាវជ្រាវរកឃើញថនិកសត្វរាប់រយប្រភេទអាចនឹងក្លាយជាទីជំរកភ្ញាស់របស់មេរោគកូរ៉ូណា អាចបង្កើតជាវីរុសថ្មីនិងបង្កជាជំងឺរាតត្បាតនាពេលអនាគត

ការសិក្សាថ្មីមួយបានព្យាករណ៍ថាថនិកសត្វរាប់រយប្រភេទអាចនឹងក្លាយជាទីជំរកភ្ញាស់របស់មេរោគកូរ៉ូណាដើម្បីលាយបញ្ចូលគ្នាជាមួយមេរោគផ្សេងទៀត ដែលអាចបង្កើតជាវីរុសថ្មីនិងបង្កជាជំងឺរាតត្បាតនាពេលអនាគត។ ប្រភេទសត្វទាំងនេះរួមមានសត្វព្រៃដូចជាប្រចៀវនិងស្វាក៏ដូចជាសត្វចិញ្ចឹមដូចជាជ្រូកនិងឆ្មាជាដើម។

ការស្រាវជ្រាវដែលបោះពុម្ពក្នុងទស្សនាវដ្ដី Nature Communications ចេញផ្សាយកាលពីថ្ងៃទី ១៦ ខែកុម្ភៈបានបង្ហាញពីសក្ដានុពលនៃវីរុសកូរ៉ូណាក្នុងការឆ្លងទៅសត្វជាច្រើន។ តាមពិតការងារនេះបានកំណត់ប្រភេទសត្វរាប់រយប្រភេទដែលអាចឆ្លងវីរុសកូរ៉ូណា ទោះបីជាការឆ្លងជាច្រើនមិនបានត្រូវបានគេសង្កេតឃើញនៅក្នុងព្រៃក៏ដោយ។

មេរោគកូរ៉ូណាបង្កើតបានជាក្រុមគ្រួសារវីរុសធំមួយដែលអាចចម្លងដល់ទាំងបក្សីនិងថនិកសត្វ។ វីរុស SARS-CoV-2 ដែលជាវីរុសបង្កឱ្យមានជំងឺកូវីដ១៩ គឺគ្រាន់តែជាសមាជិកមួយនៃគ្រួសារមេរោគកូរ៉ូណាតែប៉ុណ្ណោះ។ សម្រាប់ការស្រាវជ្រាវ ក្រុមស្រាវជ្រាវបានទាញយកលំដាប់ហ្សែនវីរុសកូរ៉ូណា ៤១១ ពី GenBank ដែលជាវិទ្យាស្ថានសុខភាពជាតិនិងពិនិត្យមើលហ្សែនទាំងនោះតាមរូបមន្តកុំព្យូទ័រ។ លំដាប់ហ្សែនតំណាងឱ្យប្រភេទវីរុសកូរ៉ូណាផ្សេងៗគ្នាចំនួន៩២ ដោយមានប្រភេទខ្លះតំណាងដោយវីរុសបំលែងខ្លួនច្រើនជាងម្តង។

រូបមន្តលើកុំព្យូទ័របានព្យាករណ៍ថាជាមធ្យមវីរុសកូរ៉ូណានីមួយៗមានថនិកសត្វទទួលយកវាចំនួន ១២ ។ ប្រភេទសត្វនីមួយៗដែលត្រូវបានពិនិត្យ ជាលទ្ធផលត្រូវបានគេព្យាករណ៍ថាអាចជាអ្នកទទួលមេរោគកូរ៉ូណាលើសពី៥សម្រាប់ចម្លងមកមនុស្ស។

សត្វ ដែលអាចដើរតួជាអ្នកផ្ទុកវត្តមានមេរោគកូរ៉ូណាច្រើនជាងគេ គឺបង្ហាញការគំរាមកំហែងធំបំផុត នៅពេលដែលហ្សែនវីរុសជាច្រើនលុកលុយកោសិកាតែមួយ ហើយហ្សែនរបស់ពួកវាអាចត្រូវបានលាយបញ្ចូលគ្នានិងត្រូវគ្នានៅពេលពួកវាចម្លង ដូច្នេះក៏បង្កើតជាមេរោគរាតត្បាតថ្មី៕ ប្រភព ៖ Livescience

-->
adverise with khmeread

អ្នកនឹងចូលចិត្ត