កំពូលឆ្កែការពារ! ចោរប្លន់មាសប៉ុនណាណី វាដេកធ្វើព្រងើយ តែយ៉ាងហោចវាគ្រាន់តែជាការហាត់សមត្រៀមលក្ខណៈសម្រាប់ករណីប្លន់ប៉ុណ្ណោះ!

សុនខពូជ Husky មួយក្បាលបានបង្ហាញថាវាជាសុនខសន្តិសុខដ៏អត់ប្រយោជន៍មួយក្បាល នៅពេលវាដេកធ្វើព្រងើយ ខណៈដែលចោរប្រដាប់អាវុធចូលមកប្លន់ក្នុងហាងលក់គ្រឿងអលង្ការ។

វីដេអូកាមេរ៉ាសុវត្ថិភាពដ៏គួរឱ្យអស់សំណើចមួយបង្ហាញសុនខនោះដេកធ្វើដូចគ្មានអ្វីកើតឡើង ខណៈដែលចោរប្រដាប់អាវុធខ្លីភ្ជង់ម្ចាស់ហាងយកមាសផុយៗក្នុងទីក្រុងឆៀងម៉ៃប្រទេសថៃកាលពីថ្ងៃទី១៦ កុម្ភៈ។

លោក Worawut Lomwanawong ដែលជាម្ចាស់ហាងបានរង់ចាំសុនខរបស់គាត់ឈ្មោះ "អាសំណាង"​ ដើម្បីលះបង់ជីវិតរបស់វាហក់ទៅខាំចោរ ដែលកំពុងភ្ជង់កាំភ្លើងដាក់គាត់។

គាត់បានពន្យារពេលមួយសន្ទុះដើម្បីរង់ចាំមើលសុនខរបស់គាត់បញ្ចេញសកម្មភាពទាំងភាពតក់ស្លត់ តែផ្ទុយទៅវិញកំពូលសុនខរបស់គាត់ដេកធ្វើមិនដឹង។

ម្ចាស់ហាងក៏មានការហួសចិត្តចំពោះសុនខរបស់គាត់ដោយវាខ្វល់តែពីរឿងដេកជាជាងការពារហាង។

ត្បិតនេះគ្រាន់តែជាការហាត់សមអំពីករណីចោរប្លន់ហាងដូចមែនទែនដែលបរាជ័យយ៉ាងអាម៉ាស់ក៏ពិតមែន ប៉ុន្តែម្ចាស់នៅតែស្រឡាញ់ឆ្កែគួរឱ្យស្រឡាញ់នេះពេញបេះដូង៕ 

 

-->
adverise with khmeread