ញាក់សាច់! ចោរប្លន់អ្នកកាសែតស្ដែងៗ ពេលកំពុងផ្សាយផ្ទាល់នៅអេក្វាឌ័រ

អ្នកយកព័ត៌មានទូរទស្សន៍អេក្វាឌ័រម្នាក់ និងកាមេរ៉ាម៉ាន់របស់គាត់មានការភ័យខ្លាចជាខ្លាំង បន្ទាប់ពីចោរពាក់ម៉ាស់មកប្លន់ស្រស់ៗ ខណៈដែលពួកគេកំពុងផ្សាយផ្ទាល់។

កាលពីថ្ងៃទី១២ កុម្ភៈ Diego Ordinola ជាអ្នកយកព័ត៌មានរបស់ទូរទស្សន៍ DirecTV Sports របស់អេក្វាឌ័របានកំពុងផ្សាយផ្ទាល់នៅខាងក្រៅកីឡដ្ឋាន Isidro Romero Carbo Monumental ដែលជាកីឡដ្ឋានរបស់ក្លឹប Barcelona SC នៅពេលបុរសម្នាក់ពាក់ម៉ាស់ដើរមកជិតពួកគេហើយដកកាំភ្លើងមកភ្ជង់។ ចោរពាក់ម៉ាស់នោះឮស្រែកទារទូរស័ព្ទដៃពីអ្នកកាសែត ហើយភ្លាមៗពួកគេក៏ប្រគល់វាទៅ ហើយក៏រត់បាត់ ដោយបន្សល់ការភ័យខ្លាចដល់អ្នកកាសែតទាំងពីររូបនោះ។

Diego Ordinola បានសរសេរនៅលើវីដេអូឧបទ្ទវហេតុនោះលើបណ្ដាញសង្គម Twitter ថា "យើងថែមទាំងមិនអាចធ្វើការបានដោយស្ងៀមស្ងាត់។ នេះកើតឡើងនៅម៉ោង១រសៀលខាងក្រៅកីឡដ្ឋាន Estadio Monumental"៕


 

-->
adverise with khmeread