គូស្នេហ៍នេះចងច្រវាក់ជាប់គ្នា៣ខែដើម្បីតេស្តមើលថាមពលស្នេហ៍

គូសង្សាវ័យក្មេងជនជាតិអ៊ុយក្រែនមួយគូបានសម្រេចចិត្តសាកល្បងធ្វើតេស្តមើលទំនាក់ទំនងរបស់ពួកគេដោយភ្ជាប់ដៃរបស់ពួកគេជាមួយនឹងច្រវាក់រយៈពេល ៣ ខែ។

នៅឆ្នាំនេះ Alexander និង Viktoria ដែលជាគូសង្សាវ័យក្មេងមកពីអ៊ុយក្រែនបានសម្រេចចិត្តប្រារព្ធទិវានៃក្តីស្រឡាញ់ខុសគេ។ នៅថ្ងៃទី ១៤ ខែកុម្ភៈពួកគេបានធ្វើដំណើរទៅទីក្រុងគៀវដើម្បីដាក់ច្រវាក់ដែកក្រាស់ទៅលើដៃរបស់ពួកគេក្រោមអ្នកតំណាងម្នាក់មកពីការិយាល័យចុះបញ្ជីជាតិ។ គោលដៅរបស់ពួកគេគឺដើម្បីនៅជាមួយគ្នារហូតរយៈពេលបីខែ។ នោះរាប់បញ្ចូលទាំងការគេង ងូតទឹកជាមួយគ្នា និងជាក់ស្តែងសូម្បីតែទៅបង្គន់ក៏ទៅជាមួយគ្នាដែរ។

លោក Alexander បានប្រាប់អ្នកយកព័ត៌មានអ៊ុយក្រែនថា "យើងនឹងធ្វើកំណត់ត្រាមួយ ។ មានច្រវ៉ាក់មួយនៅលើយើង ហើយវាត្រូវបានផ្សារភ្ជាប់គ្នា។ តំណរភ្ជាប់ក៏ត្រូវបានបិទជាមួយនឹងត្រានៃការចុះបញ្ជីជាតិដែរ"។

លោក Vitaly Zorin ជាអ្នកចុះបញ្ជីកំណត់ត្រាជាតិ និយាយថា អ្នកទាំង២បាននិយាយថាពួកគេមានទំនុកចិត្តថា ពួកគេអាចជាប់ច្រវាក់បែបនេះបានរយៈពេលបីខែ ប៉ុន្តែប្រសិនបើពួកគេសម្រេចចិត្តបញ្ចប់វាមុនពេលឈានដល់គោលដៅ ពួកគេនឹងត្រូវការឱ្យគេកាត់ច្រវាក់នេះ ជាមួយនឹងឧបករណ៍កាត់ពិសេស។

នៅថ្ងៃទី ១៤ ខែកុម្ភៈគូសង្សាមួយគូនេះបានសម្រេចចិត្តដាក់ច្រវ៉ាក់នៅមុខរូបសំណាកសាមគ្គីនៅទីក្រុងគៀវដែលជានិមិត្តរូបសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះគ្នា៕

 

-->
adverise with khmeread