គ្រួសារទាំងមូលកំពុងញ៉ាំបាយថ្ងៃត្រង់ជុំគ្នា ស្រាប់តែកូនពូជនិយាយរឿងរបស់ប៉ាវាជាមួយអ្នកបម្រើ

សំណើច ៖ ខណៈគ្រួសារទាំងមូលកំពុងទទួលទានអាហារថ្ងៃត្រង់ ៖ 

កូន ៖ ម៉ាក់ម៉ាក់! កូនឃើញប៉ាប៉ានៅក្នុងបន្ទប់គេងជាមួយអ្នកបម្រើព្រឹកមិញ។
ប៉ា ៖ ស្ងាត់មាត់កូនប៉ា គិតតែពីញ៉ាំបាយទៅ។
ម៉ាក់ ៖ កូននិយាយទៀតទៅ...
កូន ៖ ប៉ាប៉ាដោះខោអាវ ហើយអ្នកបម្រើក៏ដោះខោអាវ។
ប៉ា ៖ អូនសម្លាញ់ស្តាប់បង កូនយើងនិយាយកុហកទេ។
ម៉ាក់ ៖ កូនប្រុសម៉ាក់ និយាយរឿងហ្នុងឱ្យចប់ទៅកូន...
កូន ៖ បន្ទាប់មកប៉ាប៉ាបោកចំបាប់ជាមួយអ្នកបម្រើ ដូចម៉ាក់ម៉ាក់បោកចំបាប់ជាមួយពូជិតខាងថ្ងៃមុនដែរ។
ម៉ាក់ ៖ បងសម្លាប់ស្តាប់អូន កូនយើងនិយាយកុហកទេ!!!៕ 

-->
adverise with khmeread