រុស្ស៊ីធ្វើសមយុទ្ធប្រមាញ់សត្រូវលើមហាសមុទ្រប៉ាស៊ីហ្វិកនៅមុនកិច្ចប្រជុំរវាងលោកពូទីននិងលោកបាយដិន

ប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីនបានសម្ញែងកម្លាំងជាមួយនឹងសមយុទ្ធកងទ័ពជើងទឹកដ៏ធំបំផុតនៅមហាសមុទ្រប៉ាស៊ីហ្វិក ចាប់តាំងពីចប់សង្រ្គាមត្រជាក់ មុនពេលជំនួបជាមួយប្រធានាធិបតីអាមេរិកនៅសប្តាហ៍ក្រោយ។

យ៉ាងហោចណាស់មាននាវាចម្បាំង នាវាមុជទឹក និងនាវាជំនួយ ២០ គ្រឿងអមដោយយន្ដហោះចម្បាំង ២០ គ្រឿងបានចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំនេះ។

កាលពីសប្តាហ៍មុនលោកបាយដិនបានព្រមានថានឹងមានផលវិបាក "ដ៏រឹងមាំនិងមានអត្ថន័យ" ចំពោះ "សកម្មភាពដ៏គ្រោះថ្នាក់" របស់រុស្ស៊ី នៅពេលលោកចាប់ផ្តើមដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងក្នុងនាមជាប្រធានាធិបតីជាមួយកិច្ចប្រជុំកំពូល G7 ។ ពូទីននិងបាយដិននឹងជួបគ្នានៅទីក្រុងហ្សឺណែវនៅថ្ងៃពុធទី១៦មិថុនា។

វីដេអូនៃការធ្វើសមយុទ្ធដ៏ធំនេះបានបង្ហាញពីការតាមដានរបស់រុស្ស៊ី និងការបណ្តេញនាវាសត្រូវឱ្យចាកចេញ ។

សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា "ក្នុងអំឡុងសមយុទ្ធនេះ នាវិកនៃនាវាចម្បាំងនៃកងនាវាចរប៉ាស៊ីហ្វិកបានបាញ់កាំភ្លើងយន្ត AK-630 និងកាំភ្លើងធំ A-190"។

ការស្វែងរកនិងតាមដាននាវាមុជទឹករបស់សត្រូវត្រូវបានធ្វើឡើងដោយនាវាប្រឆាំងនាវាមុជទឹកដ៏ធំ Admiral Panteleev បំពាក់ដោយអាវុធមីស៊ីល នាវាចម្បាំង Marshal Shaposhnikov និងនាវាចម្បាំងជំនាន់ចាស់ចំនួនបី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik ៕

 

-->
adverise with khmeread