ជនសង្ស័យ២នាក់តាមដីកានៅស្រុកបវេលនិង ស្រុកថ្មគោល

បាត់ដំបង ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសស្រុកបវេលនិង ប៉ូលិសស្រុកថ្មគោលចាប់ខ្លួនតាមដីកាតុលាការ ពីបទហិង្សាដោយចេតនាមានស្ថាន​ទម្ងន់​ទោស និង ពីបទរក្សាទុកដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀ​ន នាថ្ងៃតែមួយ។

ករណីទី១-ប៉ូលិសស្រុកបវេលដឹកនាំដោយ លោ​កវរ​សេ​នីយ៍​ឯក​ សុខ​ សារិន​ អធិការ​ស្រុកបានចុះចាប់ខ្លួនបុរសម្នាក់តាមអំ​ណាចដីកាតុលាការខេត្តបាត់ដំបង កាលពីថ្ងៃសៅរ៍​ ទី ១២​ ខែ​មិថុនា​ ឆ្នាំ​២០២១ វេលាម៉ោង១​ និង៣០នាទីរសៀល ពីបទហិង្សាដោយចេតនាមានស្ថាន​ទម្ងន់​ទោស។

ប៉ូលិសនិយាយថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ផាត ភីរម្យ​ ហៅចក់​ ភេទប្រុ​ស អាយុ១៩ឆ្នាំ​ មានទីលំនៅក្រុមទី០១​ ភូមិឃ្លាំងមាស ស្រុកបវេល​ ខេត្តបាត់ដំបង​ ត្រូវបានចោទប្រកាន់​ពីប​ទល្មើសហិង្សាដោយចេតនាមានស្ថាន​ទម្ងន់​ទោស ប្រព្រឹត្តនៅភូមិស្ថាពរ១ ឃុំអំពិ​ល​ប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០២​ ខែឧស​ភាឆ្នាំ២០២០កន្លងទៅ។ ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់​ខ្លួននិងឃុំខ្លួនលេខ៩៧០​ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ របស់លោក ជុំ​ សង្វា ចៅ​ក្រមជំនុំជម្រះនៃសាលាដំបូង​ខេត្តបាត់ដំបង​។

ករណីទី២-ប៉ូលិសស្រុកថ្មគោលចាប់ខ្លួនបុរសម្នាក់ក្នុងករណីគ្រឿងញៀន​តាមអំណាចដីកាតុលាការខេត្តបាត់ដំបង នាថ្ងៃសៅរ៍​ ទី​១២​ ខែ មិថុនា​ ឆ្នាំ២០២១ នៅវេលាម៉ោង ៦និង១០នាទីល្ងាច​ នៅក្រុមទី១៧ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា លោកវរសេនីយ៍​ទោ​ សេង​ លុច​ អធិការប៉ូលិសស្រុកថ្មគោល​ បានដឹកនាំកម្លាំងក្នុងអង្គភាព​ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់​ខ្លួន និងឃុំខ្លួនលេខ១១៧ ត.ព្រ​ ចុះថ្ងៃទី​០៣​ ខែកុម្ភៈ​ ឆ្នាំ២០២១​ របស់ឯកឧត្តម​ ជា វណ្ណៈ​ ចៅក្រមជំនុំជម្រះនៃសាលាដំបូង ខេត្តបាត់ដំបង ឱ្យចាប់ខ្លួនឈ្មោះ​ ចាន់ ស៊ីណាន ភេទប្រុស អាយុ៣៥​ឆ្នាំ មានទីលំនៅក្រុម១៧ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​ ពីបទរក្សាទុកដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀ​ន ប្រព្រឹត្តនៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០១៩។ 

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានបញ្ជូនមកកាន់ការិ​យាល័យជំនាញនៃស្នងការដ្ឋានប៉ូលិសខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕


 

-->
adverise with khmeread