ប៉ូលិសស្រុកស្អាងឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃអាទិត្យទី ១៣ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦ និង៤០ នាទីព្រលប់នៅចំណុចលើផ្លូវបេតុងភូមិ ក្បាលកោះកើត ឃុំកោះខ្សាច់ជន្លា ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ភារម្យ តារា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ ចំពុះក្អែក ឃុំព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម (+) វិជ្ជមាន។ វត្ថុតាងចាប់យករួមមាន ​ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសាធាតុញៀន (ម៉ាទឹកកក) ចំនួន០១ញ្ចប់តូច, ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខគ្មាន, កាតគ្រីម៉ូតូចំនួន០១សន្លឹក, ទូរសព្ទចំនួន០១គ្រឿងម៉ាក  oppo​ពណ៌សនិងខ្សែកលោហធាតុពណ៌ទុងដែងចំនួនមួយខ្សែ។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំកោះខ្សាច់ជន្លា ធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដល់ចំណុចកើតហេតុ  ក៏បានឃើញជនសង្ស័យខាងលើកំពុងជិះម៉ូតូ រួចក៏បានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច នៅមួកសុវត្ថិភាពរបស់ឈ្មោះភារម្យតារា រួចនាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលឃុំកោះខ្សាច់ជន្លា ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ភារម្យ តារា ពុំទទួលស្គាល់ថាគ្រឿងញៀននេះជារបស់ខ្លួនទេ តែឈ្មោះភារម្យ តារាបានសារភាពថា «រយៈពេលប្រហែល១ខែមុនមានឈ្មោះ ម៉ាប់ ភេទប្រុសអាយុ ប្រហែល២៨ឆ្នាំនៅ ភូមិ ចំពុះក្អែក ឃុំព្រែកថ្មី ខណ្ឌច្បាអំពៅ (ជាប់ពន្ធនាគារ) បានប្រើឱ្យខ្លួនយកគ្រឿងញៀនទៅឱ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅផ្លូវជាតិលេខ១ ភូមិព្រែកតាកុយ សង្កាត់និរោធ ខណ្ឌច្បាអំពៅ ចំនួន០៣លើក ដោយក្នុងមួយលើក បានតម្លៃចំនួន១០$ (ដប់ដុល្លារ)»។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលើបានរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី៕


 

-->
adverise with khmeread