ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុក​កណ្តាលស្ទឹង​

កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសស្រុកកណ្តាលស្ទឹង ក្នុងករណីចែកចាយ និង​ ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២ និង៥០នាទីរសៀលនៅចំណុចភូមិបទល្វា ឃុំដើមឫស ស្រុក​កណ្តាលស្ទឹង​ ខេត្ត​កណ្តាល។ 

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ​ រិន វណ្ណណេត​ ភេទ​ប្រុស​ អាយុ​ ២៤ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានមានទីលំនៅភូមិបទល្វា ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្ដាល​ មុខរបរ​មិនពិតប្រាកដ​ ​និង២-ឈ្មោះ ​ជីវ វណ្ណឆៃ ភេទ​ប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅ​ ភូមិក្រូចសើច ឃុំដើមឫស​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខរបរ​មិនពិតប្រាកដ​។ វត្ថុតាងចាប់យក ម្សៅក្រាមសថ្លាសង្ស័យ​ជាសារធាតុញៀនម៉ាទឹកកក​៣កញ្ចប់តូច, ទូរសព្ទដៃ១គ្រឿងម៉ាក NOKIA អិនចុចពិលនិងឧបករណ៍ប្រើប្រាស់មួយចំនួន។

ប៉ូលិសបន្តថា ដំបូងមានប្រជាពលរដ្ឋល្អបានរាយការណ៍មកកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលដើមឫសថា ​មានជនសង្ស័យ២នាក់កំពុងតែធ្វើសកម្មភាពចែកចាយ និង​ ប្រើ​ប្រាស់​ថ្នាំ​ញៀន។​ ពេលដែលទទួលបានព័ត៌មានភ្លាម​ កម្លាំងប៉ូលិស​ប៉ុស្តិ៍​បានរាយការណ៍មកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀនដើម្បីសុំឱ្យចុះជួយសហការ​។

ពេលប៉ូលិសទៅដល់ទីតាំងកើតហេតុក៏បានឃើញជនសង្ស័យទាំង​ ០២នាក់ខាងលើកំពុងតែធ្វើសកម្មភាពចែកចាយ និង ប្រើប្រាស់ថ្នាំញៀន​ នៅខ្ទមខាងក្រោយផ្ទះពិតប្រាកដមែន ហើយភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរ​នាក់ហើយធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន០៣កញ្ចប់ តូចដែលជនសង្ស័យលាក់ទុកក្រោមខ្នើយដេករបស់ជនសង្ស័យតែម្តង។  ពេលដែលឃាត់ខ្លួនបានហើយកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកកាន់អធិការដ្ឋានស្រុកដើម្បីសាកសួរ។ 

នៅចំពោះមុខស​មត្ថកិច្ច, ជនសង្ស័យទាំង០២ នាក់បានឆ្លើយសារភាពថា «ថ្នាំញៀចំនួន ០៣ កញ្ចប់ និង ឧបករណ៍ប្រើប្រាស់ថ្នាំងញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទៅទិញពីឈ្មោះ អ៊ីង ភេទប្រុស រស់នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដើម្បីយកមកចែកចាយបន្ត និង ប្រើប្រាស់ផង»។

ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread