បុរសប្រពន្ធ៣៨នាក់កូន៨៩នាក់និងចៅ៣៣នាក់ បានស្លាប់ហើយនៅឥណ្ឌា

មេដឹកនាំនិកាយសាសនាពហុពន្ធភាពម្នាក់ ដែលគេជឿថាជាមេគ្រួសារធំបំផុតលើពិភពលោក បានទទួលមរណភាពក្នុងជន្មាយុ ៧៦ ឆ្នាំដោយសារជំងឺ។

លោក Ziona Chana ប្រធាននិកាយសាសនាមួយ ដែលអនុញ្ញាតឱ្យសមាជិកយកប្រពន្ធច្រើន បានស្លាប់នៅឯមន្ទីរពេទ្យ Trinity ក្នុងទីក្រុង Aizawl ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី១៣ មិថុនា។

គាត់បានចាកចោលប្រពន្ធ ៣៨ នាក់កូន ៨៩ នាក់និងចៅ ៣៣ នាក់ ដែលពួកគេទាំងអស់រស់នៅជាមួយគ្នាក្នុងបន្ទប់ចំនួន ១០០ ក្នុងអគារបួនជាន់នៅភូមិ Baktwang Tlangnuam។

ព័ត៌មានពីការស្លាប់របស់លោក Chana ត្រូវបានបញ្ជាក់ដោយលោក Zoramthanga ជាអភិបាលរដ្ឋ Mizoram កាលពីរសៀលថ្ងៃទី១៣ មិថុនា។

លោក Chana មានជំងឺលើសឈាមនិងទឹកនោមផ្អែម មុនពេលគាត់ស្លាប់នៅថ្ងៃទី ១៣ ខែមិថុនា៕

-->
adverise with khmeread