ឃាត់បុរសម្ចាស់បំណុលម្នាក់, កាប់កូនបំណុល២នាក់ប្តីប្រពន្ធឱ្យរបួសនៅស្រុកកៀនស្វាយ

កណ្តាល ៖ ជនសង្ស័យជាម្ចាស់បំណុល ត្រូវប៉ូលិសចាប់ខ្លួននាថ្ងៃទី១៤ មិថុនា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់លើជនរងគ្រោះ២នាក់ប្តីប្រពន្ធជាកូនបំណុលឱ្យរបួស ខណៈទៅទារលុយជំពាក់មិនទាន់បាន ដែលអំពើហិង្សាខាងលើនេះកើតឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦ និង១០នាទីល្ងាច នៅចំណុចភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ ចយ ឆៃលីម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដំដែក មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង២-ឈ្មោះ សំរឹទ ចាន់ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំ ​ជាមួយគ្នា (ត្រូវជាប្តី ប្រពន្ធនឹងគ្នា)។

ចំណែកជនសង្ស័យឈ្មោះ ប៊ិន ធីតា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ គគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមានម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ស៊េរី២០២១ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1AK.5803 ជិះធ្វើសកម្មភាព។

ប៉ូលិសបន្តថា ដំបូងជនសង្ស័យឈ្មោះ ប៊ិន ធីតា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល បានដឹកប្រពន្ធឈ្មោះ នូ ចាន់ថន ភេទស្រី អាយុ៤៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំជាមួយគ្នា ដើម្បីទៅទារលុយដែលជនរងគ្រោះជំពាក់។

ប៉ុន្តែជនរងគ្រោះទាំងពីរនាក់ប្តី ប្រពន្ធបានឆ្លើយថា «គ្មានលុយទេ រង់ចាំថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទើបមានលុយសង»។ ភ្លាមឈ្មោះ ប៊ិន ធីតា ភេទប្រុស (ជនសង្ស័យ) ខឹងបានហៅឈ្មោះ ចយ ឆៃលីម ភេទប្រុស (ជនរងគ្រោះ) ឱ្យមកជិតខ្លួន រួចក៏ទាញកាំបិតប៉័ងតោពីក្នុងកាបូបស្ពាយរបស់ខ្លួនកាប់ជនរងគ្រោះមួយកាំបិតចំកណ្ដាលក្បាល (ដេរ០៤ថ្នេរ)។ ឃើញដូច្នេះឈ្មោះ សំរឹទ ចាន់ (ជនរងគ្រោះ) ត្រូវជាប្រពន្ធ ឈ្មោះចយ ឆៃលីមបានចូលឃាត់តែត្រូវឈ្មោប៊ិន ធីតា កាប់មួយកាំបិតចំក្បាលផ្នែកខាងក្រោយចំហៀងខាងឆ្វេង (ដេរ៧ថ្នេរ)។ 

ក្រោយពីធ្វើសកម្មភាពរួច ​រួចជនសង្ស័យបានរត់គេចខ្លួនបាត់រួមជាមួយវត្ថុតាង។ បន្ទាប់មកក្រុមគ្រួសាជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំគគីរធំ, ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងប៉ូលិសប៉ុស្តិ៍គគីរធំ បានចុះដល់កន្លែងកើតហេតុដើម្បីស្វែងរកជនសង្ស័យតែរកមិនឃើញ។ 

ចំពោះករណីខាងលើកម្លាំងប៉ូលិសផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍គគីរធំស្រាវជ្រាវរកមុខសញ្ញា និងកសាងសំណុំរឿងបន្តចឆត់ការតាមនីតិវិធី។
បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធកំពុងសំរាក់ព្យាបាលរបួសនៅមណ្ឌលសុខភាពឃុំគគីរធំ។

លុះដល់វេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ទើបកម្លាំងប៉ូលិសផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរធំឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ិន ធីតា បានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច, ឈ្មោះ ប៊ិន ធីតាភេទប្រុសបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន ចំពោះវត្ថុតាងកាំបិតតាំងតោជនសង្ស័យបានបោះតាមផ្លូវតែមិនចាំកន្លែងដោយសារយប់ងងឹត»។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីបន្តចាក់កាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread