ជប៉ុនបរិច្ចាគវ៉ាក់សាំង១លានដូសដល់វៀតណាម ហើយគ្រោងដឹកមកដល់ថ្ងៃពុធស្អែក

លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងបញ្ជូនវ៉ាក់សាំងការពារកូវីដ១៩ចំនួន១លានដូសឱ្យទៅវៀតណាម។

លោក Motegi បានប្រាប់អ្នកយកព័ត៌មានថា ការដឹកជញ្ជូនវ៉ាក់សាំង AstraZeneca PLC ដែលផលិតនៅប្រទេសជប៉ុនគ្រោងនឹងមកដល់ប្រទេសវៀតណាមនៅថ្ងៃពុធទី១៦មិថុនា។

លោក Motegi បានបន្ថែមថាប្រទេសជប៉ុនកំពុងពិចារណាលើការបរិច្ចាគវ៉ាក់សាំងបន្ថែមទៀតដល់ប្រទេសវៀតណាម និងកោះតៃវ៉ាន់ ហើយខ្លួនគ្រោងនឹងបញ្ជូនដូសទៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃនៅដើមខែក្រោយ។

កោះតៃវ៉ាន់បានទទួលវ៉ាក់សាំង AstraZeneca លើកដំបូងរបស់ខ្លួនកាលពីដើមខែនេះរួចហើយ៕ ប្រភព ៖ tuoitrenews


 

-->
adverise with khmeread