ឃាត់ស្ត្រីម្នាក់ជាមួយថ្នាំញៀនមួយកញ្ចប់តូចនៅសង្កាត់ព្រែកប្រា

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកប្រា បានឃាត់ខ្លួនស្ត្រីម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១ និង៣០ នាទីរសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ វ៉ាត់ សាលីម៉ា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា១កញ្ចប់ថង់តូច។

បច្ចុប្បន្នស្ត្រីខាងលើត្រូវបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread