ជួយស៊ែរផង…សាច់ញាតិកំពុងបារម្ភ! បាត់ខ្លួនបុរសពិការម្នាក់ចេញពីផ្ទះតាំងពីខែ​​មីនា រហូតមកទល់ពេលនេះនៅតែរកមិនឃើញ

ដំណឹងសួររកប្អូនប្រុសរបស់ខ្ញុំឈ្មោះ សុខ ចាន់ណារ៉ា (គាត់ជាមនុស្ស គថ្លង់ ពីកំណើត) អាយុ 29ឆ្នាំ កំពស់ 1.73m ដែលបានបាត់ខ្លួនពីផ្ទះនៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី 02 ខែមិនា 2021។ យើងខ្ញុំបានខិតខំរកគាត់យូរមកហើយ ទើបថ្ងៃនេះខ្ញុំសម្រេចចិត្តផុសតាមហ្វេសបុក ណាមួយគាត់ឧស្សាហ៌ដើរចោលផ្ទះច្រើនដងមកហើយ ដំបូងៗយើងធ្លាប់ ចុះផ្សាយតាមទូរទស្សន៌ទៀតផង តែគាត់តែងតែត្រឡប់មកផ្ទះវិញខ្លួនឯង ចឹងពេលបាត់ភ្លាមៗ យើងខ្ញុំមិនហ៊ានប្រកាសរកទេ រង់ចាំបានមួយខែក៏ព្យាយាមរកដោយខ្លួនឯងរហូតមកដល់ពេលនេះ។

បើសិនជាបងប្អូនឬ មិត្តភ័ក្តិបានឃើញ សូមជួយទាក់ទងមកខ្ញុំបាទផ្ទាល់តាមរយៈលេខ 012/087 42 53 93 ដោយក្តីអនុគ្រោះ៕


 

-->
adverise with khmeread