ចលាចលពេញទីក្រុងមួយនៅជប៉ុន ផ្អើលទាំងទាហានរត់បាតជើងសព្រាត ជើងហោះហើរក៏ត្រូវផ្អាក ក្រោយខ្លាឃ្មុំមួយក្បាលចូលអុកឡុក រួចក៏ត្រូវបាញ់ចោល

ខ្លាឃ្មុំពណ៌ត្នោតមួយក្បាលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រទី១៨មិថុនាបន្ទាប់ពីបង្ករបួសមនុស្សបួននាក់ខណៈអុកឡុកទីក្រុងមួយរបស់ជប៉ុននិងវាយប្រហារទាហាននៅក្នុងបន្ទាយ។

វីដេអូគួរឱ្យចាប់អារម្មណ៍បានបង្ហាញខ្លាឃ្មុំដើរអុកឡុកនៅតាមដងផ្លូវដ៏មមាញឹកក្នុងទីក្រុង Sapporo មុនពេលវាឆ្លងកាត់ផ្លូវធំមួយហើយបានចាប់ផ្តើមតោងមាត់ទ្វារបន្ទាយ កន្លែងដែលវាបានវាយប្រហារទាហានម្នាក់ឱ្យដួលលើដី ខណៈទាហានផ្សេងទៀតរត់បាតជើងសព្រាត។

សាលារៀនត្រូវបានបិទហើយជើងហោះហើរត្រូវបានលុបចោលនៅអាកាសយានដ្ឋានក្នុងទីក្រុង ខណៈក្រុមអ្នកប្រមាញ់ត្រូវបានដាក់ពង្រាយជាមួយប៉ូលិសដើម្បីតាមចាប់ខ្លាឃ្មុំនេះ។

មន្ត្រីទីក្រុងក្រោយមកបានសរសេរលើ Twitter ថា សត្វសាហាវនេះត្រូវបានបាញ់សម្លាប់ចោលដោយអ្នកប្រមាញ់។

ទាហានម្នាក់បានរងរបួសដោយសារការវាយឆ្មក់របស់ខ្លាឃ្មុំនៅក្នុងទីក្រុង ដែលនឹងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអូឡាំពិកនិងព្រឹត្តិការណ៍ដើរប្រណាំងនៅខែសីហាខាងមុខ។

វីដេអូលើកញ្ចក់ទូរទស្សន៍បានបង្ហាញ ជនរងគ្រោះម្នាក់ទៀតត្រូវបានខ្លាឃ្មុំវាយប្រហារពីខាងក្រោយខ្នងបណ្តាលឱ្យរបួស។ បុរនោះត្រូវបានសែងចេញតាមប្រង់ការ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread