សង្គ្រាមបច្ចេកវិជ្ជាចិន-អាមេរិក ៖ លោកស៊ីបញ្ជាឱ្យដៃស្តាំរបស់គាត់រកមធ្យោបាយធ្វើឱ្យចិនអាចផលិតបន្ទះឈីបប្រភេទថ្មីបានដោយខ្លួនឯង

ទីភ្នាក់ងាររដ្ឋាភិបាលមិនសូវមានគេស្គាល់មួយដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីលីវ ហឺ ជាជំនួយការគួរឱ្យទុកចិត្តបំផុតរបស់លោកប្រធានាធិបតីស៊ីជិនពីង កំពុងលេចមុខមាត់ជាទីបញ្ជាការកណ្តាលមួយសម្រាប់ការប្រយុទ្ធដ៏សំខាន់បំផុតនៅក្នុងសង្គ្រាមបច្ចេកវិជ្ជារបស់ទីក្រុងប៉េកាំងប្រឆាំងនឹងសហរដ្ឋអាមេរិក ពោលគឺ ត្រូវសម្រេចឱ្យបាននូវស្វ័យភាពលើបន្ទះឈីប ដោយផ្តោតលើអនាគតបច្ចេកវិជ្ជានានា។

យុទ្ធសាស្ត្រប្រយុទ្ធមួយសម្រាប់ប្រទេសចិនគឺត្រូវទាញយកធនធានរួមបញ្ចូលគ្នានៃសាកលវិទ្យាល័យស្ថាប័នស្រាវជ្រាវនិងក្រុមហ៊ុនឯកជនដើម្បីស្វែងរករបកគំហើញថ្មីសម្រាប់បន្ទះឈីបជំនាន់ក្រោយ។

ក្រុមអ្នកវិភាគនិយាយថា បំណងរបស់ចិនក្នុងការលោតចេញពីបន្ទះឈីបស៊ីលីកូនស្តើងបច្ចុប្បន្នទៅរកបន្ទះឈីបជំនាន់ទី ៣ ដែលផលិតជាមួយវត្ថុធាតុដើមថ្មីគឺជាការងារដ៏មហាពិបាកបំផុត ដោយហេតុថាសព្វថ្ងៃចិនជួបរបាំងបច្ចេកវិជ្ជាច្រើនរាប់មិនអស់។ ទោះយ៉ាងណា ទីក្រុងប៉េកាំងហាក់មានចេតនាក្នុងការសាកល្បងវិធីសាស្រ្តថ្មីរបស់ប្រទេសដើម្បីបង្កើតបន្ទះឈីបបែបនោះឱ្យបាន តាមរបៀបដូចគ្នាដែលគណបក្សកុម្មុយនីស្តចិនបានកៀរគរធនធានវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាដែលមានទាំងអស់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដើម្បីផលិតគ្រាប់បែកបរមាណូដំបូងរបស់ខ្លួន។

ការស្វែងរកបច្ចេកវិជ្ជាបន្ទះឈីបផ្ទាល់របស់ចិនត្រូវបានធ្វើឡើងជាសាធារណៈកាលពីខែមុននៅក្នុងការប្រជុំមួយហៅថា "ក្រុមឈានមុខគេសម្រាប់ការកែទម្រង់ប្រព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជានិងការកសាងប្រព័ន្ធច្នៃប្រឌិត" ជាស្ថាប័នអន្តរក្រសួងដែលបង្កើតឡើងក្នុងឆ្នាំ ២០១២ ដើម្បីសម្របសម្រួលគោលនយោបាយនិងគម្រោងបច្ចេកវិជ្ជារបស់ចិន។ ក្រៅពីការប្រជុំលើកទី ១ របស់ខ្លួនក្នុងឆ្នាំ ២០១២ សកម្មភាពរបស់ស្ថាប័ននេះត្រូវបានធ្វើឡើងដោយសម្ងាត់រហូតដល់បច្ចុប្បន្ន។

ប្រទេសចិនបច្ចុប្បន្នកំពុងមានគុណវិបត្តិនៅក្នុងខ្សែសង្វាក់បន្ទះឈីបថ្លៃៗព្រោះបន្ទះឈីបល្អបំផុតនិងទំនើបបំផុតនៅលើពិភពលោកទាំងអស់គឺផលិតដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក៕ ប្រភព ៖ South China Morning Post


 

-->
adverise with khmeread