រុស្ស៊ីនិងចិនលាតត្រដាងផែនទីបង្ហាញផ្លូវរបស់ពួកគេដើម្បីសង់មូលដ្ឋានលើព្រះចន្ទ

រុស្ស៊ីនិងចិនបានប្តេជ្ញាចិត្តធ្វើការរួមគ្នាបង្កើតមូលដ្ឋាន និងស្ថានីយអវកាសលើព្រះចន្ទ ប៉ុន្តែខ្លួននឹងមិនទាន់ត្រៀមរួចរាល់ក្នុងការផ្ទុកអវកាសយានិកនោះទេរហូតដល់យ៉ាងហោចណាស់ក្នុងឆ្នាំ ២០៣៦។

ដោយគេស្គាល់ថាស្ថានីយស្រាវជ្រាវអន្តរជាតិលើឋានព្រះចន្ទ (ILRS) វានឹងមានមូលដ្ឋាននិងស្ថានីយព្រះចន្ទនៅលើគន្លងព្រះចន្ទ ដោយការស្ថាបនារំពឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ។

ប្រទេសទាំងពីរបានស្នើសុំឱ្យទីភ្នាក់ងារអន្តរជាតិដទៃទៀតចូលរួមជាមួយពួកគេនៅក្នុងគម្រោងនេះដែលនឹងរួមបញ្ចូលទាំងយានបើកលើព្រះចន្ទ និងមនុស្សយន្តលោតលើព្រះចន្ទ ដើម្បីជួយដល់មនុស្ស។

អង្គការណាសាកំពុងធ្វើការជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ក៏ដូចជាកាណាដានិងជប៉ុននៅលើគម្រោង Lunar Gateway ជាស្ថានីយអវកាសមានមនុស្ស ដែលត្រូវបានរចនាឡើងដើម្បីដំណើរការនៅលើគន្លងជុំវិញព្រះចន្ទ និងជួយអវកាសយានិកឱ្យទៅដល់ផ្ទៃតាមព្រះចន្ទចាប់ពីឆ្នាំ ២០២៤ ។

ខណៈរុស្ស៊ីនិងចិនកំពុងធ្វើការជាមួយគ្នានៅលើព្រះចន្ទ ពួកគេទាំងពីរនឹងប្រកួតប្រជែងគ្នាក្នុងគន្លងទាបលើផែនដីដោយបង្កើតស្ថានីយអវកាសផ្ទាល់ខ្លួនរៀងៗខ្លួនដើម្បីប្រកួតប្រជែងនឹងស្ថានីយអវកាសអន្តរជាតិ (ISS) ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread