វៀតណាមទទួលជំនួយវ៉ាក់សាំង Sinopharm ៥០ ម៉ឺនដូសពីចិន

យោងតាមក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា វ៉ាក់សាំងការពារមេរោគកូរ៉ូណារបស់ក្រុមហ៊ុនចិន Sinopharm ចំនួន ៥០០.០០០ ដូសបានដឹកមកដល់ទីក្រុងហាណូយនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកាលពីថ្ងៃអាទិត្យទី២០មិថុនា ដោយបន្ថែមទៅលើស្តុកវ៉ាក់សាំងដែលមានស្រាប់ដូចជា AstraZeneca និង Sputnik V ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះបានចុះចតពីទីក្រុងប៉េកាំងនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងរដ្ឋធានីរបស់វៀតណាមនៅម៉ោង ៣ និង ១០ នាទីរសៀល។

ក្រសួងសុខាភិបាលបានបន្ថែមថា ការដឹកជញ្ជូននេះក៏រួមបញ្ចូលទាំងសឺរ៉ាំងចាក់ថ្នាំចំនួន ៥០២.៤០០ ផងដែរ។

ក្រសួងសុខាភិបាលបានបកស្រាយបន្ថែមថា វ៉ាក់សាំង Sinopharm ដែលបានបរិច្ចាគដោយប្រទេសចិន នឹងត្រូវចាក់ការពារជនជាតិចិននៅវៀតណាម ប្រជាជនវៀតណាមដែលចង់សិក្សាឬធ្វើជំនួញនៅប្រទេសចិន និងអ្នកដែលរស់នៅតាមព្រំដែនជាមួយចិន។

ក្រសួងបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងចិននៅប្រទេសវៀតណាមកាលពីថ្ងៃទី ៣ ខែមិថុនាបន្ទាប់ពីអនុញ្ញាតដល់វ៉ាក់សាំង AstraZeneca, Sputnik V និងថ្នាំ Pfizer៕

-->
adverise with khmeread