កូនកំលោះក្រមុំកោរត្រងោលថ្ងៃរៀបការដើម្បីជំរុញទឹកចិត្តម្តាយខាងកូនក្រមុំដែលកំពុងតស៊ូជាមួយជំងឺមហារីក

គូស្វាមីភរិយាទើបរៀបការមួយគូបានកោរត្រងោលគ្នាទៅវិញទៅមកជំនួសឱ្យការរំាជាមួយគ្នាក្នុងពិធីមង្គលការដើម្បីបង្ហាញកាយវិការដ៏កក់ក្ដៅដល់ម្ដាយរបស់កូនក្រមុំដែលកំពុងតស៊ូជាមួយជំងឺមហារីក។

នាង Jony Lee និងប្ដីរបស់នាងបានផុសវីដេអូលើកបណ្ដាញសង្គម TikTok ដែលនាងបានចាប់ផ្ដើមផ្ដល់សុន្ទរកថា មុនពេលប្ដីរបស់នាងអង្គុយលើកៅអីចំពីមុខនាង។

នាងបាននិយាយថា "ឪពុកម្ដាយរបស់ខ្ញុំគិតថាយើងនឹងរាំចង្វាក់ប្រពៃណីហ្វីលីពីន កន្លែងដែលគាត់នឹងស៊កលុយលើសម្លៀកបំពាក់របស់យើងដើម្បីទទួលបានលុយច្រើន។ ប្រសិនបើគាត់មានលុយលើខ្លួន យើងនឹងកោរត្រងោលរបស់ពួកយើងដើម្បីគាំទ្រដល់អ្នកជំងឺមហារីក ហើយមិនថាលុយច្រើនឬតិចប៉ុណា្ណនោះទេ យើងនឹងបរិច្ចាគវានៅយប់នេះ"។

នាង Jony Lee បានកោរត្រងោលប្ដី ហើយបន្ទាប់មកប្ដីរបស់នាងក៏បានកោរត្រងោលនាងវិញ ដើម្បីបង្ហាញភាពកក់ក្ដៅចំពោះម្ដាយកូនក្រមុំ៕

 

-->
adverise with khmeread