ភ្លើងឆាបឆេះរោងស្នាក់នៅរបស់កម្មករអស់ជាង១០បន្ទប់នៅខណ្ឌសែនសុខ

ភ្នំពេញ ៖​ អគ្គិភ័យឆាបឆេះរោងស្នាក់នៅរបស់កម្មករសំណង់​របស់អគារកំពុងសាងសង់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍ភ្លាមៗទាន់ពេល កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភព័ព៌មានបានឱ្យដឹងថា នៅមុនពេលហេតុកម្មករបានយកសម្ភារៈផ្សាដែក មកដំឡើងរោងស្នាក់នៅបន្ថែមសម្រាប់កម្មករស្នាក់នៅ ស្រាប់តែកម្ទេចផ្សាដែកបានធ្លាក់បង្កជាអណ្ដាតភ្លើងឆាបឆេះតែម្ដង បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករ ប្រជាពលរដ្ឋ បានទាក់ទងទៅកម្លាំងប៉ូលិសការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោក​ វរៈសេនីយ៍ឯក ព្រហ្ម យ៉ន ប្រធានការិយាល័យ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យចំនួន៣ គ្រឿង បានចេញមកអន្តរាគមន៍ ចៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្នុងហេតុការណ៍នេះដែរ កម្លាំងប៉ូលិសបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងទើបគ្រប់គ្រងបាន និងឆេះរោងស្នាក់នៅរបស់កម្មករ រួមទាំងឆេះអស់ម៉ូតូ២គ្រឿង តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។ ចំពោះមូលហេតុប៉ូលិសជំនាញបានសន្និដ្ឋានថា ដោយជាងផ្សារដែកផ្សារមិនប្រុងប្រយ័ត្នធ្លាកើកំទេចដេកបង្កជាអណ្ដាតភ្លើង៕

-->
adverise with khmeread