ម៉ូតូបើកលឿនទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យដួលរងរបួស៣នាក់

ភ្នំពេញ ៖ មនុស្ស៣នាក់ម្តាយនិងកូនរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុក រថយន្តម៉ាកព្រូស ពេញទំហឹងបណ្ដាលឱ្យដួលកាលពីវេលា ម៉ោង៩ និង៣០នាទី យប់ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខភោជនីយដ្ឋានយូនិកសែនសុខ តាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពបានឱ្យដឹងថា អ្នករងគ្រោះទាំង៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកស៊ូមម័រ អ៊ិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-3669 រងរបួសកូនម្នាក់ធ្ងន់និងកូនម្នាក់ទៀតរួមទាំងម្តាយរងរបួសស្រាល។ ចំណែករថយន្តម៉ាកតូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-​9529 បើកបរដោយបុរសម្នាក់រត់បាត់។

ប្រភពពីបន្តថា ដំបូងឡើយគេឃើញរថយន្តព្រូសបើកតាមបណ្ដោយផ្លូវលេខ១៩៨៦ទិសដៅពីកើតមកលិច, ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងដៃមិនប្រយ័ត្នក៏ត្រូវបានម៉ូតូ ដែលជិះដោយនារីម្នាក់រួមទាំងកូន២នាក់ទៀតមកពីក្រោយយ៉ាងលឿនបុកចំកង់ខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យដួលរងរបួសធ្ងន់ស្រាលទាំង៣នាក់។

ភ្លាមត្រូវបានរថយន្តសាម៉ុយដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ចំណែករថយន្តគឺបែកកង់ខាងមុខខាងឆ្វេងនិងរបូតកាងធ្លាក់មកថ្នល់។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ខណ្ឌបានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕


 

-->
adverise with khmeread