មនុស្សជាង ៥៦.០០០ នាក់ចុះហត្ថលេខាលើញត្តិដើម្បីបញ្ឈប់លោក Jeff Bezos កុំឱ្យចុះមកផែនដីវិញ ពេលគាត់ឡើងសុញ្ញអាកាសខែក្រោយ

មនុស្សជាង ៥៦.០០០ នាក់បានចុះហត្ថលេខាលើញត្តិមួយអំពាវនាវឱ្យបញ្ឈប់លោក Jeff Bezos កុំឱ្យវិលត្រឡប់មកផែនដីវិញ បន្ទាប់ពីលោកគ្រោងហោះទៅទីអវកាសនៅខែក្រោយ។

លោក Bezos ស្ថាបនិកក្រុមហ៊ុនរុករកអវកាសឈ្មោះ Blue Origin បាននិយាយនៅថ្ងៃទី ៧ ខែមិថុនាថា លោកនិងបងប្រុសរបស់លោកឈ្មោះ Mark Bezos នឹងហោះទៅកាន់ទីអវកាសនៅលើរ៉ុក្កែត New Shepard នៅថ្ងៃទី ២០ ខែកក្កដាដែលជាការហោះហើរមានមនុស្សដំបូងរបស់ក្រុមហ៊ុន។

បីថ្ងៃបន្ទាប់ពីការប្រកាសរបស់ Bezos ញត្តិចំនួនពីរត្រូវបានបង្កើតឡើងដើម្បីព្យាយាមនិងរារាំងការចូលមកផែនដីវិញរបស់មហាសេដ្ឋីរូបនេះ។ ញត្តិទាំងពីរបានប្រមូលអ្នកធ្វើតាមរាប់ពាន់នាក់ក្នុងរយៈពេលតែ ១០ ថ្ងៃប៉ុណ្ណោះ។

មានមនុស្សជាង ២៣.០០០ នាក់បានចុះហត្ថលេខាលើញត្តិមួយរបស់ Change.org ដែលមានចំណងជើងថា "កុំឱ្យ Jeff Bezos វិលត្រឡប់មកផែនដីវិញ" ។

ញត្តិបានសរសេរថា "មហាសេដ្ឋីមិនគួរមានទេ…នៅលើផែនដី ឬក្នុងលំហ ប៉ុន្តែគួរតែសម្រេចចិត្តថាតើពួកគេគួរតែនៅទីណា" ។

ហត្ថលេខីមួយចំនួនបានផ្តល់ហេតុផលសម្រាប់ការចុះហត្ថលេខាលើញត្តិនេះ ដែលរួមមានយោបល់លើកឡើងដូចជា "ការអនុញ្ញាតឱ្យចូលមកផែនដីវិញគឺជាឯកសិទ្ធិ មិនមែនជាសិទ្ធិទេហើយផែនដីនេះមិនចង់បានមនុស្សដូចជា Jeff, Bill [Gates], Elon [Musk] និងមហាសេដ្ឋីបែបនេះទេ"។

ញត្តិមួយទៀតដែលមានឈ្មោះថា "ញត្តិដើម្បីមិនអនុញ្ញាតឱ្យ Jeff Bezos ចូលមកផែនដីវិញ" បានប្រមូលហត្ថលេខាជាង ១៨.០០០ ហើយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សផងដែរ៕ ប្រភព ៖ businessinsider


 

-->
adverise with khmeread