ឈិនឡុងសង្ស័យឈ្លោះគ្នាជាមួយប្រពន្ធ ក្រោយគាត់ចាកចេញពីក្រុមហ៊ុនចំនួន២ ដែលកាន់កាប់ដោយភរិយា

ភ្នាក់ងាររបស់តារាសម្តែងហុងកុងលោកជែកគីចាន់បានបដិសេធថា អាពាហ៍ពិពាហ៍របស់គាត់កំពុងជួបបញ្ហា បន្ទាប់ពីគាត់បានចាកចេញពីក្រុមហ៊ុនពីរដែលគ្រប់គ្រងដោយប្រពន្ធរបស់គាត់។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍កាលពីថ្ងៃសៅរ៍ (១៩ មិថុនា) ថាលោកជែកគីចាន់អាយុ ៦៧ ឆ្នាំបានចាកចេញពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៅឯក្រុមហ៊ុន Beijing Zhongtai Longwei Real Estate Consultancy និងក្រុមហ៊ុន Yifangzi (Beijing) Culture Communication ដែលក្រុមហ៊ុនទាំងពីរជាកម្មសិទ្ធិរបស់ភរិយារបស់គាត់ ដែលជាអតីតតារាសម្តែងឈ្មោះ លីន ហ្វេងចូវ អាយុ ៦៧ ឆ្នាំ។

ក្រុមហ៊ុន Zhongtai មានដើមទុនចុះបញ្ជីចំនួន ២ លានយ័ន (ជាង៣០ម៉ឺនដុល្លារអាមេរិក) រីឯក្រុមហ៊ុន Yifangzi មានដើមទុនចុះបញ្ជីចំនួន ៥ លានយ័ន (៧៧ម៉ឺនដុល្លារ)។

ក្រុមហ៊ុនទាំងពីរត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយមានលីន ហ្វេងចូវជាតំណាងស្របច្បាប់។

ការចាកចេញភ្លាមៗនេះបានបង្កឱ្យមានការប៉ាន់ស្មានថា វាជាការរៀបចំចែកទ្រព្យសម្បត្តិរបស់ជែកគីចាន់និងលីនហ្វេងចូវ ដោយសារបញ្ហាអាពាហ៍ពិពាហ៍។

អ្នកលេងអ៊ីនធឺណេតមួយចំនួនបានកត់សម្គាល់ថាតារាសម្តែងរូបនេះមិនបាននិយាយអ្វីពីប្រពន្ធរបស់គាត់នៅលើ Weibo ទេចាប់តាំងពីខែសីហាឆ្នាំ ២០១៨ ។

អ្នកតំណាងម្នាក់មកពីទីភ្នាក់ងាររបស់គាត់បានសង្កត់ធ្ងន់ថាចំណងទាក់ទងរវាងចាន់និងលីនគឺល្អដោយនិយាយថាការចាកចេញពីការងារនាពេលថ្មីៗនេះគឺជាការកែតម្រូវកិច្ចការផ្ទៃក្នុងប៉ុណ្ណោះ៕ ប្រភព ៖ Asiaone


 

-->
adverise with khmeread