ប៉ូលិស Surprise ញាក់សាច់! ចាប់ខ្លួនចោរចំថ្ងៃខួបកំណើត មានអី ធ្វើខួបកំណើតជូនពរឱ្យចោរជាប់គុកដោយរីករាយ!

បុរសប្រេស៊ីលវ័យក្មេងម្នាក់ថ្មីៗនេះទទួលរងការអាម៉ាស់មុខជាទម្ងន់ក្នុងថ្ងៃខួបកំណើតរបស់គាត់ ដោយប៉ូលិសបានមក Surprise គាត់ក្នុងពិធីខួបកំណើត បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនពីបទចោរកម្មចំថ្ងៃខួបកំណើតគម្រប់អាយុ១៨ឆ្នាំ។

ការអបអរពិធីខួបកំណើតគួរតែជាឱកាសរីករាយសប្បាយចិត្ត ប៉ុន្ដែសម្រាប់ Paulo Rodrigo das Neves វិញដែលមកពីតំបន់ Rio Grande do Norte របស់ប្រេស៊ីល គឺភ្ញាក់ផ្អើលខ្លាំងតែម្ដង។ គាត់ត្រូវចាប់ខ្លួននៅថ្ងៃខួបកំណើតរបស់គាត់ បន្ទាប់ពីថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាពលួចឧបករណ៍ និងផ្នែកផ្សេងៗនៃរថយន្ត ហើយពិធីខួបកំណើតរបស់គាត់ត្រូវបានធ្វើឡើងទាំងភ្ញាក់ផ្អើល និងអាម៉ាស់មុខជាខ្លាំងនៅប៉ុស្ដិ៍ប៉ូលិស ដោយបុគ្គលិកនៅទីនោះច្រៀងចម្រៀងអបអរខួបកំណើត និងថែមទាំងកាត់នំខេក និងផឹកទឹកក្រូចទៀតផង។ រឹតតែធ្ងន់ធ្ងរនោះ ប៉ូលិសនៅទីនោះបានថតវាដើម្បីផុសវីដេអូលើអនឡាញថែមទៀតដោយជូនពរជាប់គុកដោយរីករាយ៕


 

-->
adverise with khmeread