ឃាត់ជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកថ្មគោល​

បាត់ដំបង ៖ លោ​កវរសេនីយ៍ទោ សេង​លុច អធិការប៉ូលិសស្រុកថ្មគោល​ បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្មុំ បានចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហាមឃាត់ខុសច្បាប់១ករណីដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅថ្ងៃចន្ទទី២១ ខែមិថុនា ឆ្នាំ២០២១។

ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ វូន វីន ភេទប្រុស អាយុ ២០ឆ្នាំ​ រស់នៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់, ២-ឈ្មោះ ង៉ា សីហា ភេទប្រុស អាយុ ២០ឆ្នាំ​ រស់នៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់, ៣-ឈ្មោះ វាសនា ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ និង៤-ឈ្មោះ ថាន់ ប៊ុនថន ភេទប្រុស អាយុ២១ឆ្នាំ​ រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង​។ វត្ថុតាងចាប់យកបានរួមមាន អំពូលទែម៉ូម៉ែត្រ១, ដបសម្រាប់ជក់គ្រឿងញៀន១, ទូរសព្ទ២គ្រឿង (ចាស់), ម៉ូតូ០១គ្រឿង (ចាស់) និងដាវសាម៉ារ៉ៃ ១ដើម។

បច្ចុប្បន្នប៉ូលិសជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាប្រគល់ឱ្យអាណាព្យាបាលជួយអប់រំបន្ត៕


 

-->
adverise with khmeread