ប្រជាជនអាហ្វ្រិកខាងត្បូងខំផ្អើលនាំគ្នាទៅជីកត្បូងពេជ្រកម្រ ដល់ពេលស្រាវជ្រាវច្បាស់ទើបដឹងថា...

រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនិយាយថា ត្បូង ដែលរកឃើញនៅក្នុងភូមិមួយកាលពីខែមុន មិនមែនជាត្បូងពេជ្រកម្រទេ តែជារ៉ែត្បូងខៀវធម្មតា។

អ្នកឃ្វាលគោក្របីបានរកឃើញត្បូងនេះនៅខេត្ត KwaZulu-Natal ។ វាបានជំរុញឱ្យមនុស្សរាប់ពាន់នាក់ប្រញាប់ប្រញាល់ទៅភូមិ KwaHlathi ដែលមានចម្ងាយជាង ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Johannesburg។

ប៉ុន្តែបន្ទាប់ពីបានធ្វើតេស្តរួច មន្ត្រីបាននិយាយថា ត្បូងទាំងនោះគឺជាគ្រីស្តាល់រ៉ែត្បូងខៀវដែលវាមានតម្លៃទាបជាងឆ្ងាយណាស់។

បន្ទាប់ពីពីរ៉ែត្បូង Feldspar រ៉ែត្បូងខៀវ (Quartz) គឺជារ៉ែដែលមានច្រើនបំផុតនៅក្នុងសំបកផែនដី។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា "ការធ្វើតេស្តនេះបានបង្ហាញយ៉ាងច្បាស់ថាត្បូងដែលបានរកឃើញនៅតំបន់នោះមិនមែនជាពេជ្រទេ" ។

ការសម្រុកទៅជីកត្បូងបានកើតឡើងនៅក្នុងតំបន់ក្រីក្របំផុតមួយរបស់អាហ្វ្រិកខាងត្បូង។

ប្រទេសនេះដែលទទួលរងពីកម្រិតវិសមភាពសេដ្ឋកិច្ចខ្ពស់រួចទៅហើយនោះ ត្រូវគេសង្កេតឃើញមានការកើនឡើងនូវភាពអត់ការងារធ្វើច្រើន ចំពេលមានជំងឺរាតត្បាតឆ្លងរាលដាល។

យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថាអាហ្វ្រិកខាងត្បូងមានករណីឆ្លងច្រើនជាងប្រទេសដទៃទៀតនៅទ្វីបអាហ្វ្រិក ដោយមានអ្នកឆ្លងចំនួន ១,៨ លាននាក់និងមានអ្នកស្លាប់ជិត ៦០.០០០ នាក់៕ ប្រភព ៖ BBC


 

-->
adverise with khmeread