ម្ចាស់ចុះមើលដីស្រែ ត្រូវចោរលួចយកម៉ូតូត្រូវសមត្ថកិច្ចចាប់ខ្លួន

កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ខណៈម្ចាស់ម៉ូតូចតទុកភ្លេចដកកូនសោហើយចុះមើលស្រែ នៅចំណុចបឹងវែង ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃចន្ទទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១ និង១០នាទីរសៀល។

សមត្ថកិច្ចនិយាយថា ម្ចាស់ម៉ូតូឈ្មោះ ដែក សុង ភេទប្រុស អាយុ៦៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូចេញពីផ្ទះទៅមើលដីស្រែ នៅចំណុចកើតហេតុខាងលើ បានទុកម៉ូតូនៅលើផ្លូវលំដែលមានចម្ងាយប្រហែល ៥០០ ម៉ែត្រ ដោយភ្លេចដកកូនសោចេញពីម៉ូតូ។

ពេលទៅមើលដីស្រែ បានប្រហែល៤០ នាទីដោយនឹកឃើញថាភ្លេចដកកូនសោចេញពីម៉ូតូ ក៏បានដើត្រឡប់មកកន្លែងទុក ម៉ូតូវិញស្រាប់តែបាត់ម៉ូតូពីកន្លែងទុកនោះ ហើយក៏បានមករាយការណ៍ជូនកម្លាំងសមត្ថកិច្ចតែម្តង។ ម៉ូតូដែលចោរលួចម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ឡើយស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8506។

សមត្ថកិច្ចបន្តថា ទទួលដំណឹងភ្លាមកម្លាំងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវកំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ីម មករា ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

-->
adverise with khmeread