សមត្ថកិច្ចចម្រុះប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបាន ១២ គ្រាប់នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសស្រុកកំពង់ត្រឡាច សហការជាមួយអង្គការស៊ីម៉ាក់ (CMAC) បានចុះប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ១២ គ្រាប់ កាលពី ថ្ងៃចន្ទ ១២ កើត ទី២១ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា គ្រាប់ដែលសេសសល់ពីសម័យសង្គ្រាមរួមមាន គ្រាប់១០៧ម.មចំនួន០២គ្រាប់, គ្រាប់មីន PMN2 ចំនួន០១គ្រាប់, គ្រាប់បេ​PG2 ចំនួន០៤គ្រាប់, គ្រាប់ទម្លាក់ពីយន្តហោះ 20Porn ចំនួន០១គ្រាប់, គ្រាប់បែកដៃ F1 ចំនួន០១គ្រាប់, គ្រាប់៦០ម.ម​ចំនួន០២គ្រាប់ និងគ្រាប់៧៦ម.មចំនួន០១គ្រាប់។

បច្ចុប្បន្នខាងអង្គការស៊ីម៉ាក់បានទទួលយកទៅចាត់ការបន្តតាមជំនាញ៕


 

-->
adverise with khmeread