ពួកយូកូងយកកាំបិតកាប់ប្រហារលើយុវជន២នាក់ស្លាប់ម្នាក់,របួសម្នាក់នៅក្រុងខេមរភូមិន្ទ

កោះកុង ៖ មានករណីប្រើអំពើហិង្សាដោយភាគីបង្កមានគ្នាពី៥ទៅ១០នាក់បានប្រើប្រាស់អាវុធកាប់ទៅលើជនរងគ្រោះ០២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កើតឡើងនា នាថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១០និង១០ នាទីយប់ នៅចំណុចមុខសាលាសាមគ្គីឯកជន ជិតសាលាសង្កាត់ដងទង់ ស្ថិតនៅភូមិ ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះទី១-ឈ្មោះ លីម៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មុខរបរកម្មករ រងរបួសចំកណ្ដាលក្បាលពីរកន្លែង និងលើខ្លួន ០៤ កន្លែង (ស្លាប់នៅកន្លែងកើតហេតុ) និង ជនរងគ្រោះទី២-ឈ្មោះ ប៉ាក់  រ៉ាវុធ ភេទប្រុស អាយុ១៩ឆ្នាំ ទីនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មុខរបរកម្មករ ត្រូវរបួស០៣ កន្លែងធ្ងន់ កំពុងព្យាបាលនៅពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចបន្តថា យោងតាមការសាកសួរនិងតាមមេរ៉ាសុវត្ថិភាព ជនសង្ស័យមានគ្នា០៥ទៅ ១០នាក់បានគេចខ្លួនបាត់អស់ បានប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះ២នាក់បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ មិនទាន់ដឹងពីមូលហេតុ តែបានសន្និដ្ឋានថា អាចជារឿងគំនុំ។ បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕


 

-->
adverise with khmeread