កាសែតគាំទ្រប្រជាធិបតេយ្យហុងកុង Apple Daily ប្រកាសបិទទ្វារ

កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យធំជាងគេរបស់ហុងកុង Apple Daily បានប្រកាសបិទទ្វាររបស់ខ្លួនដោយជះផលប៉ះពលយ៉ាងខ្លាំងដល់សេរីភាពសារព័ត៌មាននៅក្នុងទីក្រុងនេះ។

ការិយាល័យកាសែតនេះត្រូវបានឆ្មក់បង្ក្រាបកាលពីសប្តាហ៍មុនលើការចោទប្រកាន់ថារបាយការណ៍ជាច្រើនបានរំលោភច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស។

ទ្រព្យសម្បត្តិដែលជាប់ទាក់ទងនឹងក្រុមហ៊ុនតម្លៃ ១៨ លានដុល្លារហុងកុង (២,៣ លានដុល្លារអាមេរិក) ក្រោយមកត្រូវបានបង្កក។ ប៉ូលិសក៏បានឃុំខ្លួននិពន្ធនាយករបស់ខ្លួននិងនាយកប្រតិបត្តិ ៥ នាក់ផ្សេងទៀត។

កាសែតនេះបានរិះគន់ដល់ថ្នាក់ដឹកនាំហុងកុងនិងចិនយ៉ាងចាស់ដៃ។

ស្ថាបនិករបស់កាសែតនេះ គឺលោក Jimmy Lai បានជាប់ពន្ធនាគាររួចហើយពីបទចោទប្រកាន់ជាច្រើន។

មុននេះកាសែត Apple Daily បាននិយាយថា ខ្លួននឹងសម្រេចចិត្តថាតើត្រូវបិទការបោះពុម្ភផ្សាយនៅឯកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ ប៉ុន្តែសេចក្តីប្រកាសរបស់ក្រុមហ៊ុនធំបានធ្វើឡើងពីរថ្ងៃមុន។

វាក៏បានបង្ហាញថា ខ្លួនមានតែសាច់ប្រាក់ល្មមដើម្បីបន្តប្រតិបត្តិការធម្មតាសម្រាប់តែ "ប៉ុន្មានសប្តាហ៍" ទៀតប៉ុណ្ណោះ៕ ប្រភព ៖ BBC


 

-->
adverise with khmeread