បុរសម្នាក់បើកម៉ូតូបុកដាច់ខ្សែដាក់ជាសញ្ញាសម្គាល់កន្លែងកាយផ្លូវដាក់លូបណ្តាលឱ្យស្លាប់

បន្ទាយមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង សង្ស័យស្រវឹងបានបើកម៉ូតូបុកដាច់ខ្សែដាក់ជាសញ្ញាសម្គាល់កន្លែងកាយផ្លូវដាក់លូ ដែលគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ​នៅចំណុចផ្លូវលំខាងជើងភូមិយាយាអត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ពៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដា ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ប.មានជ័យ1I-6413។

ប៉ូលិសបន្តថា​ នៅមុនពេលកើតហេតុជនរងគ្រោះសង្ស័យស្រវឹងស្រា បើកម៉ូតូម្នាក់ឯងក្នុងទិសដៅពីខាងត្បូងទៅទិសខាងជើង ដល់កន្លែងកើតហេតុមិនបើកផ្លូវវាងបែរជាបើកត្រង់ទៅបុកដាច់ខ្សែដាក់ជាសញ្ញាកន្លែងកាយផ្លូវដាក់លូធ្លាក់ស្លាប់តែម្តង។ 

ចំពោះម៉ូតូនិងសពប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread