បុរសហាណូយអាយុ២៦ឆ្នាំម្នាក់ស្លាប់ក្រោយចាក់វ៉ាក់សាំងកូវីដបាន៣៩ម៉ោង

បុរសម្នាក់ ដែលមិនមានជំងឺពីកំណើតសោះ បានទទួលមរណភាពដោយសារមូលហេតុមិនទាន់ដឹង ប្រហែលជា ៣៩ ម៉ោង បន្ទាប់ពីទទួលវ៉ាក់សាំងការពារកូវីដ១៩ នៅក្នុងទីក្រុងហាណូយ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុងហាណូយបានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារទី២២មិថុនាថា បុរសឈ្មោះ T.H.L. អាយុ ២៦ ឆ្នាំគឺជាគ្រូបង្រៀនមកពីសង្កាត់ Dong Anh ។

T.H.L បានមកមណ្ឌលសុខភាពក្នុងខ័ណ្ឌ Nam Hong នៅម៉ោង ៨ និង ២០ នាទីព្រឹកថ្ងៃអាទិត្យដើម្បីធ្វើការពិនិត្យសុខភាព មុនពេលទទួលវ៉ាក់សាំងការពារកូវីដ១៩ ។

សីតុណ្ហភាពរាងកាយរបស់គាត់មាន ៣៦,១ អង្សាសេ សម្ពាធឈាម ១៣០/៨០mmHg ជីពចរ ៨០ ក្នុងមួយនាទីនិងអត្រាដកដង្ហើម ១៨ ដងក្នុងមួយនាទី។

គាត់មិនមានបញ្ហាសុខភាពពីកំណើតទេ។

T.H.L បានចាក់វ៉ាក់សាំង AstraZeneca មុនពេលត្រួតពិនិត្យសុខភាពរបស់គាត់នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្ររយៈពេល ៣០ នាទី។

បុគ្គលិកសុខាភិបាលបន្ទាប់មកបានណែនាំគាត់អំពីរបៀបដើម្បីតាមដានស្ថានភាពរបស់គាត់នៅផ្ទះ។

នៅម៉ោង ៩ និង ៥៥ នាទីយប់ថ្ងៃចន្ទ សមាជិកគ្រួសាររបស់ T.H.L បានទាក់ទងមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងស្រុកដើម្បីរាយការណ៍ថាគាត់កំពុងប្រកាច់។

អង្គភាពសង្គ្រោះបន្ទាន់មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្កាត់ Dong Anh បានមកដល់ផ្ទះរបស់គាត់ ១៥ នាទីក្រោយមក។

បន្ទាប់ពីទទួលការព្យាបាលបន្ទាន់រយៈពេល ៣០ នាទី ស្ថានភាពរបស់ T.H.L កាន់តែយ៉ាប់ទៅៗ នៅពេលស្បែករបស់គាត់ប្រែជាស្វាយ ហើយប្រស្រីភ្នែករបស់គាត់រួមតូចនៅសល់ប្រហែល ៥ ទៅ ៦ មិល្លីម៉ែត្រ។

ជីពចរសរសៃអាទែរសំខាន់នៅត្រង់ករបស់គាត់ស្ទាបលែងឃើញ ខណៈសម្ពាធឈាមរបស់គាត់ក៏មិនអាចវាស់បានដែរ។

T.H.L ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក Dong Anh ប៉ុន្តែបានទទួលមរណភាពនៅម៉ោង ១១ និង ១៥ នាទីថ្ងៃដដែល ទោះបីជាមានការខិតខំពីសំណាក់គ្រូពេទ្យក៏ដោយ។

ការបង្ហាញគ្លីនិកនិងលទ្ធផលនៃការធ្វើកោសល្យវិច័យបានបង្ហាញថាគ្មានភស្តុតាងនៃការស្លាប់ដោយសារការប្រតិកម្មអាណាហ្វីឡាក់ទិចឬការស្ទះសរសៃឈាមទេ ដូច្នេះការធ្វើតេស្តមីក្រូទស្សន៍និងហ្សែនតាមតម្រូវការត្រូវអនុវត្តដើម្បីឈានដល់ការសន្និដ្ឋានចុងក្រោយ៕ ប្រភព ៖ tuoitrenews


 

-->
adverise with khmeread