ឃាត់មនុស្ស៩នាក់ពាក់ព័ន្ធគ្រឿងញៀននិងប្រើប្រាស់អាវុធដោយខុសច្បាប់នៅស្រុកអូររាំង​

មណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីប្រើប្រាស់អាវុធដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ឡាំ លន់​ ស្ថិតក្នុងក្រុមពូជូរ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី នាថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង០៩ និង៣០នាទី។

ប៉ូលិសនិយាយថា លោកស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន, លោក សៀក មុន្នី អភិបាលស្រុកអូររាំង កងកម្លាំងប៉ូលិសស្រុកអូររាំង និងកម្លាំងប៉ុស្តិ៍សែនមនោរម្យ សហការជាមួយកម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ដានីន អធិការស្រុកអូររាំង ដោយមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់​ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីប្រើប្រាស់អាវុធដោយខុសច្បាប់  នៅចំណុចផ្ទះរបស់ឈ្មោះ ឡាំ លន់​ ដោយឃាត់ជនសង្ស័យ…នាក់។

ប៉ូលិសបន្តថា ដំបូងប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ ឡាំ លន់ ភេទប្រុស​ អាយុ៦២ឆ្នាំ មានទីលំនៅក្នុងក្រុមពូជូរ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងចាប់យកសម្ភារៈវត្ថុតាងមួយចំនួនរួមមាន សង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌ស​ថ្លាចំនួន​០៦កញ្ចប់ (០៣កញ្ចប់ធំល្មម និង០៣កញ្ចប់តូច) ទម្ងន់ ២៣,៥២ក្រាម (ថ្លឹងទាំងសំបកថង់), កាបូបដៃ(ពណ៌ដី)០១, អាវុធកែច្នៃ ០៣ ដើម, ជញ្ជីង​ថ្លឹងសារធាតុញៀន​០១គ្រឿង, ដាវសាំម៉ារ៉ៃ០១​, កន្ត្រៃ ០៤, ទុយោ០១ ដុំ, កាំបិតតូចស្រួច០៣​, ដែកជំពុះទុង ០១ ប្រាក់ចំនួន ៤,២០០,០០០៛ (បួនលានម្ភៃម៉ឺនរៀល) និងប្រាក់​ហុកសិបដុល្លារ, លោហធាតុសង្ស័យផ្លាកទីន (ខ្សែក) ១ខ្សែនិង ចិញ្ចៀន ២វង់, កាបូបខ្មៅដាក់សម្ភារៈ ១, កូនសៀវភៅ ១ក្បាល, ទូរសព្ទ ៥គ្រឿង ,សំបកថង់សម្រាប់វេចខ្ចប់គ្រឿងញៀន ១៧៧ថង់, ម៉ូតូ៥គ្រឿង(ខូច២គ្រឿង) , ម៉ូតូអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៤គ្រឿង សរុប៩គ្រឿង និងឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។​

បន្ទាប់មកកម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនស្រុកអូររាំង បន្តប្រតិបត្តិការរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបានធ្វើតេស្តរកសាធាតុញៀនលើជនសង្ស័យចំនួន​០៨នាក់ (​ស្រី​០១នាក់)​ បន្ថែមទៀតរួមមាន ទី១-ឈ្មោះ ភឿង សុភារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករមានទី លំនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​ វត្ថុតាងម៉ូតូ ១គ្រឿងម៉ាកឆ្លាម ពណ៌ទឹកសមុទ្រ។

ទី២-ឈ្មោះ អ៊ាន ឡើង ភេទប្រុស​ ​អាយុ២៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅ​ភូមិ​អណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន វត្ថុតាងដកហូតម៉ូតូ ១គ្រឿង ម៉ាកវេវ ពណ៌ស។

ទី៣- ឈ្មោះ សាលី ផេង ភេទប្រុស​ អាយុ៣៣ឆ្នាំ មុខរបរ កសិករនៅ ភូមិ​ស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ​ខេត្តមណ្ឌលគិរី ​លទ្ធផល​វិជ្ជមាន។

ទី៤- ឈ្មោះ ធី ពិសី ភេទប្រុស អាយុ​១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ​ភូមិ​ពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ លទ្ធផល​វិជ្ជមាន។

ទី៥-ឈ្មោះ ហ៊ីង ទិត្យ ភេទប្រុស ​អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ​ភូមិ​ពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី​ លទ្ធផល​វិជ្ជមាន​ វត្ថុតាងម៉ូតូ១គ្រឿងម៉ាកឆ្លាម ពណ៌ស។

ទី៦-ឈ្មោះ ព្លើម ធី ភេទស្រី​ អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ​ភូមិ​អណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ លទ្ធផល​វិជ្ជមាន​។

ទី៧-ឈ្មោះ រស់ រិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​។

ទី៨-ឈ្មោះ ថូ រដ្ឋាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១១ ទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី លទ្ធផល​វិជ្ជមាន​ វត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក់ឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០២១។

ករណីនេះកម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនស្រុកអូររាំង និងកម្លាំងប៉ូលិសការិយាល័យជំនាញ បានកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread