Manchester United យល់ព្រមនឹងតម្លៃផ្ទេរសម្រាប់ Jadon Sancho តាមការទាមទាររបស់ក្លឹប Dortmund

        តាមព័ត៌មានថា ក្លឹប Manchester United ជិតនឹងចុះកិច្ចព្រមព្រៀង​ផ្ទេរកីឡាករ Jadon Sancho បន្ទាប់ពីយល់ព្រមចំណាយ​ប្រាក់​​៧៧លានផោន​ទៅតាមការទាមទាររបស់ក្លឹប Dortmund ។

              ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស​ ដែលទើបនឹងលេងបាន​៩​នាទី​អំឡុងការប្រកួត Euro 2020 ធ្លាប់ជាគោលដៅ​ផ្ទេរជាមូយនឹងសំណើ​៧៥​លានផោន​របស់ក្លឹប United កាលពីមួយសប្តាហ៍មុន។

            ប៉ុន្តែសំណើដំបូងនេះ ត្រូវបាន​បដិសេធ​ ហើយទីបំផុតក្លឹប United សម្រេច​បង្កើនតម្លៃផ្ទេរ​ដល់​៧៧លានផោន​សម្រាប់កីឡាករវ័យ២១​ឆ្នាំ​រូប​នេះ។

            សំណើថ្មីរបស់ United បានឆ្លើយតបទៅតាមការចង់បានរបស់ក្លឹប Dortmund ហើយ​កិច្ចព្រមព្រៀងអាចនឹងសម្រេចផ្លូវការប៉ុន្មានថ្ងៃខាងមុខ​នេះ។

            តម្លៃផ្ទេរ​៧៧លានផោន​នេះនឹងធ្វើឲ្យ Sancho ក្លាយជា​កីឡាករថ្លៃបំផុតទី​៣​របស់​ក្លឹប United បន្ទាប់ពីកីឡាករ Paul Pogba និង Harry Maguire ។

            ក្លឹប Dortmund អន្ទះសា​ចង់សម្រេចពីអនាគតរបស់​កីឡាករ Sancho ឲ្យបាន​មុន​ថ្ងៃទី​២៣​ ខែកក្កដា​ ហើយក៏ចង់សម្រេចកិច្ចព្រមព្រៀងផ្ទេរ​ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន​ បន្ទាប់ពី​ការចរចាកាលពីរដូវក្តៅឆ្នាំមុន​បានបញ្ចប់ដោយគ្មានលទ្ធផល៕​

-->
adverise with khmeread