លោក Joachim Low ព្រមានក្រុមអង់គ្លេសមុនជំនួបនៅពហុកីឡាដ្ឋាន Wembley

        លោក Joachim Low បានព្រមានក្រុមអង់គ្លេស​ថា ក្រុមអាល្លឺម៉ង់នឹងមានទម្រង់លេងខុសពីការប្រកួតជម្រុះក្នុងពូលដោយលទ្ធផលស្មើ​២-២ ជាមួយក្រុមហុងគ្រី។

            ក្រុមអាល្លឺម៉ង់ត្រូវការឈ្នះ ដើម្បីជាប់ទៅវគ្គបន្តទៀត ប៉ុន្តែ​ពួកគេ​បុកពោះមិនស្ទើរទេ បន្ទាប់ពីដេញតាមពីក្រោយ​គូប្រកួត​មុន​ដណ្តើម​បាន​លទ្ធផល​ស្មើ​នៅសល់​១១​នាទី​។

            Low បាន​និយាយថា “​យើងសាងកំហុស​ ប៉ុន្តែ​យើង​តស៊ូ​ និងបានបង្ហាញពីឥរិយាបថរបស់យើង​។ វាពិតជាពិបាកទទួលយក ហើយទីបំផុត​លទ្ធផលគឺល្អ។​ វាគឺជាអ្វីដែល​យើងចង់បាន” ​។

            លោក Low បន្តថា “​យើងបានឆ្លងកាត់ឧបសគ្គហើយ​។​ នៅពេលនេះ​ យើងត្រូវលេងជាមួយក្រុម​អង់គ្លេស​ ហើយ​យើងរង់ចាំការ​ប្រកួតនេះ។ វាប្រាកដជាល្អមើលនៅពេលប្រកួតនៅទឹកដី Wembley ជាមួយ​ក្រុម​អង់គ្លេស​។ យើងនឹងក្លាយជា​ក្រុម​ខុសពីយប់នេះ​។ ខ្ញុំហ៊ាន​សន្យា”៕

-->
adverise with khmeread