Ferdinand អះអាងថា លោកមានជំនឿចិត្តអំពីឱកាសរបស់ក្រុមអង់គ្លេសនៅពេលជួបក្រុមអាល្លឺម៉ង់

            Rio Ferdinand បានអះអាងថា លោកមានទំនុកចិត្តអំពី​ឱកាស​របស់​ក្រុមអង់គ្លេស​​នៅពេលជួបប្រកួតជាមួយក្រុមអាល្លឺម៉ង់នៅវគ្គ​១៦​ក្រុមចុងក្រោយ​នៅព្រឹត្តិការណ៍ Euro 2020។

            ក្រុមអង់គ្លេស​នឹងជួបជាមួយក្រុមរបស់​លោក Joachim Lowe ដែល​ទើប​នឹង​ឆ្លងផុតវគ្គជម្រុះ បន្ទាប់ពី​កីឡាករ Leon Goretzka រកបានគ្រាប់បាល់ស្មើ​នៅនាទី​៨៤​ អំឡុងពេលប្រកួតជាមួយក្រុមហុងគ្រី។

            វាគឺជារាត្រីដ៏លំបាកសម្រាប់ក្រុមអាល្លឺម៉ង់​ ហើយ​ជាអ្វីដែល​ Ferdinand មើលឃើញថា អាចជា​ក្តីសង្ឃឹមសម្រាប់ក្រុម​អង់គ្លេស​នៅពេលក្រុមទាំងពីរប្រកួតនៅលើ​ទឹកដី Wembley នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

            Ferdinand បាននិយាយថា “​យើងបានក្រឡេកមើលការប្រកួតផ្សេងទៀត គឺការប្រកួតរវាងក្រុមអាល្លឺម៉ង់និងក្រុមហុងគ្រី ហើយ​បន្ទាប់ពីទស្សនាការប្រកួតនេះមក ខ្ញុំមានជំនឿចិត្តថា ក្រុមអង់គ្លេសនឹងទទួលបានលទ្ធផល​ល្អ។ ខ្ញុំរីករាយនឹងអ្វីដែលយើងធ្វើក្នុងនាមជា​អ្នកគាំទ្រ​ក្រុមអង់គ្លេស” ។

            វាមិនមែនជាលើកទី១​ទេ ដែល Ferdinand បានធ្វើការទស្សទាយ​ពីឱកាស​របស់ក្រុម​អង់គ្លេស​សម្រាប់ព្រឹត្តិការណ៍ប្រកួតដ៏ធំនេះ បន្ទាប់ពី​លោកបានគាំទ្រក្រុមអង់គ្លេស​ឲ្យយកឈ្នះក្រុម​ស្កុតឡែន​​ មុនពេលពួកគេបញ្ចប់​ការប្រកួតក្នុងលទ្ធផល​ស្មើ​ ០-០៕

-->
adverise with khmeread