អ្នកកាសែតម្នាក់ដែលដកសម្រង់សម្តីមនុស្សឆ្កួត ដែលអះអាងថាពរពោះកូនភ្លោះ១០នាក់ ចេញមុខសុំទោសចំពោះការបំផ្លាញមុខមាត់កាសែត

អ្នកកាសែតនិងជាអ្នកនិពន្ធនៅកាសែតមួយ ដែលបានទម្លាយរឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលបានអះអាងថាបានផ្តល់កំណើតដល់កូន ១០ នាក់នៅអាហ្វ្រិកខាងត្បូង បានចេញសុំទោស បន្ទាប់ពីស្ដ្រីនោះបាននាំខ្លួនទៅមណ្ឌលវិកលចរិត។

លោក Piet Rampedi ជាអ្នកនិពន្ធម្នាក់នៃកាសែត Pretoria News បាននិយាយថាគាត់មានអារម្មណ៍ក្រៀមក្រំនិងសោកស្តាយចំពោះរឿងរ៉ាវមួយដែលគាត់បានចុះផ្សាយកាលពីពីរសប្តាហ៍មុន ដោយអះអាងថាស្ត្រីឈ្មោះ Gosiame Sithole បានផ្តល់កំណើតដល់កូន១០នាក់ ដោយបំបែកឯតទគ្គកម្មផ្អើលពេញពិភពលោក។

ប៉ុន្តែការសង្ស័យត្រូវបានលើកឡើងភ្លាមៗអំពីដំណឹងមួយនេះបន្ទាប់ពីអ្នកនយោបាយនិងពេទ្យបាននិយាយថា ពួកគេមិនមានកំណត់ត្រាកំណើតកូនភ្លោះ១០នាក់ទេ ហើយកាសែត Pretoria News ខកខានក្នុងការបង្ហាញភស្តុតាងដែលថាកូនទាំង១០នោះពិតជាមានមែន។

ឥឡូវនេះ Rampedi ដែលបានបាត់បង់ការងារពីមុនបន្ទាប់ពីធ្វើឱ្យមានភាពច្របូកច្របល់ក្នុងរឿងនេះ បានសារភាពថារឿងរ៉ាវរបស់ Sithole គឺជារឿងប្រឌិត ទោះបីជាគាត់នៅតែបន្តទទូចថានាងមានផ្ទៃពោះនិងសម្រាលកូន គ្រាន់តែមិនមែន១០នាក់ទេ។

បច្ចុប្បន្ន Sithole កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យឆ្កួតក្បែរផ្ទះក្នុងរដ្ឋធានី Pretoria របស់នាង ដោយអាការៈមិនដូចមនុស្សធម្មតា។

នាងបន្តទទូចថា កូនទាំង ១០ នាក់នោះពិតជាមានមែន ទោះបីនាងបានប្តេជ្ញាថាមិនបង្ហាញទីតាំងរបស់ពួកគេក៏ដោយ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread