រថយន្តបើកបុកជាមួយម៉ូតូបណ្តាលឱ្យក្មេងស្រីអាយុ១៤ឆ្នាំស្លាប់ភ្លាមៗ

មណ្ឌលគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តនិងម៉ូតូបើកបរស្របទិសគ្នាពីកើតទៅលិច ស្ថិតចំណុចក្បែរវិហារធំ ចន្លោះគីឡូម៉ែតលេខ៥២-៥៣ ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១។

សមត្ថកិច្ចនិយាយថា ភាគីទី១-អ្នកបើកបររថយន្តឈ្មោះ ឃុត យ៉ាឡៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី រស់នៅភូមិ ព្រះកន្លង ឃុំបុលលាវ ស្រុកចិត្តបុរី ខេត្ត ក្រចេះ បើកបររថយន្តម៉ាកតូយ៉ូតាហាយ៉ាស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-2536 (មិនរងរបួស )។

ចំណែកភាគីទី២-អ្នកបើកបរម៉ូតូឈ្មោះ វី អ៊ីស្មាក ភេទស្រី អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បើកបរម៉ូតូហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ស្លាកលេខ មណ្ឌលគិរី 1A-4555 ( ស្លាប់ )។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ខាងលើបណ្តាលមកពីម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ​រួចរថយន្តបានបើកបុកចំពីចំហៀងម៉ូតូខាងធ្វេងពេញទំហឹង បណ្តាលឱ្យស្លាប់អ្នកបើកបរម៉ូតូភ្លាមៗតែម្តង។ ចំណែកវត្តុតាងយកមករក្សាទុកនៅអធិការដ្ឋានស្រុកកែវសីមា ដើម្បីដោះស្រាយតាមនីតិវីធីបន្តទៀត៕

-->
adverise with khmeread