រថយន្តសណ្តោងកុងតឺន័របុកជាមួយម៉ូតូបណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅស្រុកឧដុង្គ

កំពង់ស្ពឺ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់កើតឡើង នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦ និង៣០នាទីព្រឹក នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ៥-៦ ត្រង់ចំណុចភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV-7843 បើកបរដោយឈ្មោះ យ៉ុន សុខជា ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់) រស់នៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីជើងទៅត្បូង។

លុះបើកបរមកដល់ចំណុចខាងលើ បានបើកវ៉ាជែងរថយន្តមួយគ្រឿងដែលកំពុងបើកបរស្របទិសគ្នា ​ហើយបានប៉ះដៃចង្កូតជាមួយនឹងរថយន្តនោះ បណ្តាលឱ្យម៉ូតូដួលខ្ទាតចូលក្រោមកង់ក្រោយរបស់រថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-5232 សណ្តោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 4A-7138 ដឹកទូកុងតឺន័រចំនួន២ទូ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានគេចខ្លួនបាត់) ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ជាអ្នកបើកបរម៉ូតូ,សពបានប្រគល់ជូនទៅក្រុមគ្រួសាដើម្បីធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងទាំងពីរខាងលើ បាននិងកំពុងរៀបចំចាត់ចែង ដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកឧដុង្គ ចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread