ធ្វើសមាធិបែបនេះរាល់ព្រឹក ៥ ទៅ ១០ នាទី ជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តស្ទើរមិនគួរឱ្យជឿ!

ពិតណាស់ ការហាត់ប្រាណពេលព្រឹកជាទម្លាប់ល្អមួយដើម្បីមានសុខភាពល្អ។ ប៉ុន្តែតើលោកអ្នកមានដឹងទេ ការធ្វើសមាធិដោយប្រើលំហាត់ប្រាណយ៉ូហ្គាមួយក្បាច់ហៅថា Child’s Pose ជួយដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តបានយ៉ាងច្រើនកម្រិតណា?

ក្បាច់ Child’s Pose គឺជាលំហាត់ប្រាណយ៉ូហ្គាងាយស្រួលធ្វើបំផុត។ វាអនុញ្ញាតឱ្យឆ្អឹងខ្នងពន្លូតវែងដោយអកម្ម ខណៈមនុស្សកំពុងចំកោងខ្លួនលើជង្គង់។ 

ធ្វើសមាធិតាមទម្រង់ Child’s Pose ពី ៥ ទៅ ១០ នាទីរាល់ព្រឹក វានឹងជួយជំរុញប្រព័ន្ធរំលាយអាហារ ជួយបើកត្រគាក និងសំខាន់បំផុតគឺជួយឱ្យខួរក្បាលស្ងប់ល្អ ដោយធ្វើឱ្យលោកអ្នកស្រួលខ្លួន ដកដង្ហើមបានស្រួល និងរំងាប់ចិត្តជ្រួលច្របល់៕

-->
adverise with khmeread