សាស្ត្រាចារ្យម្នាក់ឱ្យប៉ឺតប៉ោងទៅនិស្សិតមួយសាលារួចសរសេរឈ្មោះខ្លួនឯងលើវា...រឿងបន្ទាប់ដែលកើតឡើងពិតជាមិននឹកស្មានដល់

សាស្ដ្រាចារ្យម្នាក់បានឱ្យប៉ឺតប៉ោងទៅនិស្សិតម្នាក់មួយៗ ដោយឱ្យពួកគេផ្លុំ ហើយសរសេរឈ្មោះខ្លួនឯងលើវា និងបោះប៉ឺតប៉ោងទាំងនោះទៅក្នុងសាលរបស់សាលា។ បន្ទាប់មក សាស្ដ្រាចារ្យបានលាយប៉េងប៉ោងទាំងនោះចូលគ្នា។ បន្ទាប់មកគាត់បានទុកពេលឱ្យនិស្សិតរយៈពេល៥នាទីដើម្បីរកប៉េងប៉ោងខ្លួនឯង។ ដោយស្វែងរកយ៉ាងមមាញឹក គ្មាននិស្សិតណាម្នាក់រកឃើញប៉ឺតប៉ោងរបស់ពួកគេទេ។

នៅពេលនោះ សាស្ដ្រាចារ្យបានប្រាប់ទៅនិស្សិតទាំងនោះរើសយកប៉ឺតប៉ោងម្នាក់មួយ ហើយប្រគល់វាទៅនិស្សិតណា ដែលមានឈ្មោះលើវា។ ត្រឹមតែ៥នាទីប៉ឺតប៉ោងបានទៅដល់ដៃម្ចាស់ខ្លួនទាំងអស់។

សាស្ដ្រាចារ្យនោះបានប្រាប់ទៅក្រុមនិស្សិតថា "ប៉ឺតប៉ោងទាំងនោះប្រៀបដូចជាសុភមង្គលអ៊ីចឹង។ យើងនឹងមិនអាចរកឃើញវាឡើយ ប្រសិនបើយើងព្យាយាមស្វែងរកវាដើម្បីខ្លួនឯង។ ប៉ុន្ដែប្រសិនបើយើងយកចិត្តទុកដាក់អំពីសុភមង្គលរបស់អ្នកដទៃ យើងនឹងរកឃើញសុភមង្គលសម្រាប់ខ្លួនយើងផងដែរ"៕

-->
adverise with khmeread