អ្នកជំនាញបារម្ភថា ឥណ្ឌូនេស៊ីអាចនឹងមានករណីឆ្លងកូវីដ១លាននាក់រាល់ថ្ងៃ​ ដោយសារមេរោគកូរ៉ូណាបំប្លែងខ្លួន Delta

បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនិងកើនឡើងករណីឆ្លងកូវីដគួរឱ្យព្រួយបារម្ភបំផុត។ ករណីកូវីដចំនួនពីរលានត្រូវបានកត់ត្រាថ្មីៗនេះដោយសារការកើនឡើងនៃការធ្វើដំណើរថ្ងៃឈប់សម្រាក និងការកើនឡើងនៃមេរោគបំប្លែងខ្លួន Delta។ ប្រធានាធិបតី Joko Widodo បានប្រកាសបិទទីក្រុងមួយនៅកោះជ្វាក៏ដូចជាទិសដៅទេសចរណ៍នៅកោះបាលី។ ការបិទខ្ទប់នេះនឹងមានរយៈពេលពីរសប្តាហ៍ហើយមានគោលបំណងកាត់បន្ថយចំនួនករណីឆ្លងឱ្យនៅក្រោម ១០.០០០ នាក់ក្នុងមួយថ្ងៃ។

លោកវេជ្ជបណ្ឌិត Dicky Budiman អ្នកជំនាញផ្នែករោគរាតត្បាតនៅសាកលវិទ្យាល័យ Griffith ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលីជឿថាសេណារីយ៉ូដ៏អាក្រក់បំផុតសម្រាប់ឥណ្ឌូនេស៊ីគឺអាចមានករណីថ្មី ១ លាននាក់និងស្លាប់ ៥.០០០ នាក់ស្លាប់ជារៀងរាល់ថ្ងៃ។ លោកជឿថាការបិទខ្ទប់រយៈពេលពីរសប្តាហ៍នាពេលបច្ចុប្បន្ននឹងមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លងនោះទេ៕ ប្រភព ៖ BBC


 

-->
adverise with khmeread