អ្នកកាសែតម្នាក់មកសម្ភាសន៍កសិករចិញ្ចឹមគោ ផ្តើមសំណួរទីមួយរហូតដល់សំណួរចុងក្រោយ បានចម្លើយស្ទើរក្អួតឈាម!

សំណើច ៖ អ្នកសម្ភាសន៍ ៖ តើគោទាំងនេះផលិតទឹកដោះបានប៉ុន្មានលីត្រក្នុងមួយថ្ងៃ?

កសិករ ៖ មួយណា គោខ្មៅឬត្នោត?

អ្នកសម្ភាសន៍ ៖ ពណ៌ត្នោត។

កសិករ ៖ បីបួនលីត្រក្នុងមួយថ្ងៃ។

អ្នកសម្ភាសន៍ ៖ ចុះអាខ្មៅ?

កសិករ ៖ បីបួនលីត្រក្នុងមួយថ្ងៃ។ 

អ្នកសម្ភាសន៍ (ចាប់ផ្តើមសាំក្នុងចិត្ត) ៖ ខ្ញុំយល់ហើយ។ ចុះលោកឱ្យវាស៊ីស្អី?

កសិករ ៖ អាខ្មៅឬអាត្នោត?

អ្នកសម្ភាសន៍ ៖ អាខ្មៅ។

កសិករ ៖ វាស៊ីស្មៅ។ 

អ្នកសម្ភាសន៍ ៖ ចុះអាត្នោត?

កសិករ ៖ វាស៊ីស្មៅដែរ។ 

អ្នកសម្ភាសន៍ (ចាប់ផ្តើមខឹង) ៖ ម៉េចក៏លោកបន្តសួរថាគោមួយណា នៅពេលចម្លើយដូចតែគ្នាដដែលចឹងនោះ?

កសិករ ៖ ព្រោះអាខ្មៅជាគោរបស់ខ្ញុំ។ 

អ្នកសម្ភាសន៍ ៖ ចុះអាត្នោត?

កសិករ ៖ វាក៏ជាគោរបស់ខ្ញុំដែរ៕ 

-->
adverise with khmeread