នៅរុស្ស៊ីចាក់វ៉ាក់សាំងកូវីដរួចត្រូវតមសិច៣ថ្ងៃ!

ប្រជាជន​រុស្ស៊ី​ត្រូវ​បាន​ប្រាប់​ឱ្យផ្អាក​រួមភេទ​យ៉ាងហោច​បី​ថ្ងៃ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវី​ដរួច​។ នេះយោងតាមកាសែត Daily Mail​ សរសេរកាលពីថ្ងៃទី៩កក្កដា។

​លោក​វេជ្ជបណ្ឌិត Denis Graifer អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​និយាយថា ជនជាតិ​រុស្ស៊ី​គួរតែ​តម "​ការប៉ះពាល់​រាងកាយ​គ្នា" បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច រួម​ទាំង​ការ​រួមភេទ​។​

​ការណែនាំ​នេះ​កើត​ឡើង​បន្ទាប់ពី​ប្រជាជន​រុស្ស៊ី​ក៏​ត្រូវ​បាន​ប្រាប់​ឱ្យ​ចៀសវាង​ផងដែរ​នូវ​ការ​ផឹកស្រា​វ៉ូដ​កា ការជក់បារី និង ការ​ទៅ​សូ​ណា​ភ្លាមៗ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច​។​

ប្រទេស​រុស្ស៊ី​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​បំផុត​មួយ​នៅលើ​ពិភពលោក ដោយ​មាន​អត្រា​តែ ១៣ ភាគរយ​នៃ​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ធៀប​ទៅនឹង​អត្រា​ជា​មធ្យម ៣០ ភាគរយ​នៅ​អឺរ៉ុប។

វេជ្ជបណ្ឌិត Graifer អាយុ ៣៨ ឆ្នាំបាននិយាយថា "ខ្ញុំជឿជាក់ ហើយគ្រប់គ្នាច្បាស់ជាបានដឹងរឿងនេះអស់ហើយដែរ គឺថា សិចជាសកម្មភាពដែលប្រើថាមពលច្រើន។ ដូច្នេះយើងសូមព្រមានមនុស្សដែលចាក់វ៉ាក់សាំងរួចថាសកម្មភាពរាងកាយខ្លាំងក្លារួមមានទាំងការរួមភេទ មិនត្រូវបានណែនាំទេបន្ទាប់ពីចាក់វ៉ាក់សាំងរួច"៕  

-->
adverise with khmeread