អ្នកគ្រូបង្ហាត់កូនសិស្សឱ្យចេះពីសុជីវធម៌ រួចសួរសិស្សឱ្យឆ្លើយសំណួរមួយ...ចម្លើយរបស់សិស្សចុងក្រោយធ្វើឱ្យអ្នកគ្រូកប់យោបល់!

សំណើច ៖ អ្នកគ្រូម្នាក់កំពុងបង្ហាត់កូនសិស្សថ្នាក់ទី១២អំពីសុជីវធម៌ក្នុងការនិយាយស្តី។ 

អ្នកគ្រូចង់ធ្វើតេស្តមើលថាតើសិស្សនឹងប្រព្រឹត្តបែបណាក្នុងកាលៈទេសៈជាក់លាក់មួយ ដូច្នេះគាត់ក៏បានសួរកូនសិស្សទីមួយថា "ដេវីត ស្រមៃថាឯងកំពុងញ៉ាំអាហារជាមួយមនុស្សស្រីដែលឯងស្រឡាញ់ ហើយរំពេចនោះស្រាប់តែឯងឈឺបត់ជើងតូចអំឡុងពេលញ៉ាំអាហារ។ តើឯងនឹងនិយាយបែបណាក្នុងស្ថានភាពនេះ?"។

ដេវីត ៖ "ចាំត្រង់ហ្នឹងហើយ ខ្ញុំទៅនោមមួយភ្លែត"។

អ្នកគ្រូ ៖ វាជាវិធីនិយាយមិនសមរម្យទេដេវីត។ ចុះវិច្ឆ័យវិញឯងនឹងនិយាយបែបណា?

វិច្ឆ័យ ៖ "ឱ្យខ្ញុំសុំទោស ខ្ញុំសុំចេញទៅប្រើបន្ទប់ទឹកមួយភ្លែត។ តិចទៀតខ្ញុំត្រឡប់មកវិញហើយ"។

អ្នកគ្រូ ៖ វាជាការល្អប្រសើរហើយ ប៉ុន្តែនៅតែមិនទាន់ល្អគ្រប់គ្រាន់ទេដែលនិយាយពាក្យបន្ទប់ទឹកអំឡុងពេលញ៉ាំបាយ។ ចុះវិសាល ឯងនឹងនិយាយអ្វីទៅនារីម្នាក់នោះ?

វិសាល ៖ "ព្រះនាងតូចរបស់បង បើអូនមិនប្រកាន់ បងសុំអវត្តមានមួយភ្លែត។ បងសុំចេញទៅក្រៅជួយប្អូនប្រុសសម្លាញ់បងមួយភ្លែត។ បន្ទាប់ពីញ៉ាំបាយរួចបងនឹងណែនាំអូនឱ្យស្គាល់អាប្អូនរបស់បង"៕ 

-->
adverise with khmeread