រឿង ៥ យ៉ាងមិនគួរធ្វើ ប្រសិនបើអ្នកចង់ស្រកទម្ងន់!

ប្រសិនបើអ្នកមានបេសកកម្មសម្រកទម្ងន់ឱ្យបានបួនប្រាំគីឡូ អ្នកត្រូវដឹងពីអ្វីដែលអ្នកគួរចៀសវាងធ្វើ។ អ្នកជំនាញជាច្រើនបានណែនាំរឿង ៥ យ៉ាងដែលអ្នកមិនគួរធ្វើដូចខាងក្រោម ប្រសិនបើអ្នកចង់ស្រកទម្ងន់។

១. កុំចាត់ទុកការធ្វើលំហាត់ប្រាណគ្រាន់តែជាកាតព្វកិច្ច

ប្រសិនបើការធ្វើលំហាត់ប្រាណគឺជាអ្វីមួយដែលអ្នកធ្វើដោយកម្លាំងជំនួសឱ្យបំណងប្រាថ្នានិងភាពរីករាយ វានឹងធ្វើឱ្យអ្នកឆាប់ធុញទ្រាន់យ៉ាងរហ័ស ប៉ុន្តែវាក៏នឹងប៉ះពាល់ខ្លាំងដល់លោកអ្នកវិញផងដែរ។ ការហាត់ប្រាណរបស់អ្នកនឹងកាន់តែពិបាកហើយនឹងធ្វើឱ្យអ្នកអស់ទាំងកម្លាំងកាយនិងបញ្ញា បើចាត់ទុកវាជាកាតព្វកិច្ចនោះ។ ដូច្នេះចូរស្វែងរកអ្វីមួយដែលធ្វើឱ្យអ្នករីករាយនិងចាប់អារម្មណ៍។ ប្រសិនបើអ្នកមិនចូលចិត្តលើកអាល់ទែរ ជ្រើសរើសវិធីហាត់ប្រាណផ្សេងដូចជាការរត់ត្រឹកៗ ឬ ការរាំតាមចង្វាក់ភ្លេង ឬ អ្វីផ្សេងៗ ដែលជាចំណង់ចំណូលចិត្តរបស់អ្នក។

២. ញ៉ាំអាហារឆ្អែតតឹងពោះពេក

អាហារគួរញ៉ាំល្មមៗ កុំឆ្អែតពេកដើម្បីឱ្យរាងកាយឆាប់រំលាយអាហារទៅជាថាមពលបានលឿន។ អាហារល្អបំផុតសម្រាប់ការសម្រកទម្ងន់គឺបន្លែ សាច់មាន់ និងស៊ុប។ 

៣. ហាត់ប្រាណក្បាច់ដដែលរាល់ថ្ងៃ

លំហាត់ប្រាណក្បាច់ដដែលនឹងសម្លាប់ចំណង់ចំណូលចិត្តរបស់អ្នក ដូច្នេះចូររកវិធីហាត់ថ្មី ដូចជាការរាំតាមបទភ្លេចឬការជិះកង់ជាដើម។ 

៤. រំលងអាហារ

ទោះបីអ្នកគិតថាការរំលងអាហារនឹងជួយស្រកទម្ងន់ក៏ដោយ ក៏ប៉ុន្តែនេះមិនត្រូវបានណែនាំដោយអ្នកជំនាញទេ។ ជំនួសឱ្យការបង្អត់អាហារខ្លួនឯង ចូរបញ្ចុកចំណីល្អៗដល់ខ្លួនឯង ជាពិសេសគ្រាប់ធញ្ញជាតិសម្បូរខ្លាញ់ល្អជួយរំលាយខ្លាញ់អាក្រក់ពីក្បាលពោះ។

៥. មើលងាយលំហាត់ប្រាណស្រាលៗ

ចង់ស្រកទម្ងន់មិនមែនទាល់តែត្រូវហាត់ប្រាណដោយប្រើកម្លាំងបាយខ្លាំងក្លារហូតនោះទេ លំហាត់ប្រាណស្រាលៗបែបយ៉ូហ្គាក៏ជួយឱ្យស្រកទម្ងន់បានដែរ។ ចូរស្វែងរកក្បាច់យ៉ូហ្គាមួយចំនួនមកហាត់សាកមើលដូចជាក្បាច់ Plank ជាដើម៕

-->
adverise with khmeread