តោះមកដឹងពីរបៀបប្រើខ្ទឹមសព្យាបាលមុនខ្ទុះនិងរើមឱ្យបាត់ក្នុងរយៈពេល១២ម៉ោង

រើមមានលក្ខណៈតូចតែឈឺចាប់សម្បើមណាស់ ដែលអាចកើតឡើងដោយសារមិនមានអនាម័យនៅតំបន់ប្រដាប់ភេទ ឬ មកពីអារម្មណ៍ស្ត្រេសពេក ហើយអាចលេចឡើងជាច្រើនថ្ងៃ។ មុនខ្ទុះក៏ដូចគ្នាដែរ គឺមានលក្ខណៈតូចតែឈឺចាប់ពេលវាមិនទាន់ចេញមុខ។ 

ទុកវាចោលកុំប៉ះពាល់ឱ្យសោះ បើមិនចង់ឱ្យវាហើមនិងកាន់តែឈឺចាប់ហើយឆ្លងរាលដាលពេញមុខ។ 

វិធីព្យាបាល ៖ 

១. រើម

ចិញ្ច្រាំខ្ទឹមសបន្តិច រួចបិតលើរើម ១០ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ អ្នកអាចអនុវត្តវិធីដដែល ៥ ដង បន្ទាប់មករើមនឹងបាត់ក្នុងរយៈពេល១២ម៉ោង។ 

អាថ៍កំបាំងរបស់ខ្ទឹមសគឺថាវាជួយកសាងសមត្ថភាពការពារមេរោគដល់រាងកាយ។ ខ្ទឹមសផ្ទុកទៅដោយវីតាមីន ប្រេងធម្មជាតិចាំបាច់ និងជាតិរ៉ែ ហេតុដូច្នេះហើយទើបគេចាត់ទុកវាជាភ្នាក់ងារប្រឆាំងមេរោគដ៏ពូកែមួយ។

២. មុនខ្ទុះ

ចិញ្ច្រាំខ្ទឹមសបន្តិច រួចបិទលើមុនពីរបីនាទី ហើយលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ត្រូវចៀសវាងតំបន់ភ្នែក។ អនុវត្តបែបនេះ ១០ ដងក្នុងមួយថ្ងៃ ប៉ុន្តែបើស្បែកស្តើង អនុវត្តត្រឹម៥ដងបានហើយ៕ 

-->
adverise with khmeread