គ្រូចាប់ពស់ហ្វីលីពីនម្នាក់ថើបពស់វែកខុសបច្ចេកទេសត្រូវវាចឹកស្លាប់មួយរំពេច

គ្រូចាប់ពស់ម្នាក់ ដែលអះអាងថាស៊ាំនឹងពិសគ្រប់ប្រភេទ ត្រូវពស់វែកចឹកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ទី បន្ទាប់ពីគាត់ព្យាយាមថើបវា។

លោក Bernardo Alvarez អាយុ ៦២ ឆ្នាំត្រូវបានពស់ស្លាប់នៅខេត្ត Pangasinan  ខណៈអ្នកជិតខាងដ៏រន្ធត់នាំគ្នាឈរមើល។

លោកបានចាប់ពស់នេះនៅទីក្រុង Mangaldan កាលពីថ្ងៃទី ៩ ខែកក្កដា ហើយបានអះអាងថាបានផ្សាំងពស់នេះរួចហើយ។ ប៉ុន្តែនៅពេលគាត់យកពស់នេះមកបង្អួតអ្នកឈរមើល លោក Alvarez បានកាន់ពស់វែកកៀកនឹងបបូរមាត់ដោយធ្វើពុតជាថើបវា ហើយរំពេចនោះពស់ក៏ចឹកអណ្តាតរបស់គាត់បណ្តាលឱ្យគាត់ដួលប្រកាច់ទាំងចុកចាប់។

ប៉ូលិសនិងគ្រូពេទ្យបានប្រញាប់ប្រញាល់ជួយសង្គ្រោះគ្រូចាប់ពស់រូបនេះ ប៉ុន្តែនិយាយថា គាត់រឹងស្លាប់ដោយសារពិសពស់បាត់ទៅហើយ៕ ប្រភព៖ Daily Mail

-->
adverise with khmeread