ផែនការប្រកួតកម្តៅសាច់ដុំរបស់លោក Pep Guardiol រងផលប៉ះពាល់ដោយសារកីឡាករយុវជនខ្លះឆ្លងកូវីដ

        ក្លឹប Manchester City បានបិទមួយផ្នែកនៃទីលានហ្វឹកហាត់របស់ខ្លួន និងធ្វើការសម្អាតយ៉ាងហ្មត់ចត់ បន្ទាប់ពីកីឡាករថ្នាលមួយចំនួនធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។

        កីឡាករមួយចំនួននៅក្នុងក្រុមជម្រើសយុវជនក្រោមអាយុ១៨ឆ្នាំនិង២៣ ឆ្នាំរបស់ក្លឹប Manchester City គ្រោងនឹងធ្វើដំណើរទៅកាន់ទីលានហ្វឹកហាត់នៅសប្តាហ៍នេះ ប៉ុន្តែផែនការនេះត្រូវបានផ្អាក បន្ទាប់ពីកីឡាករ៥រូបធ្វើតេស្តរកឃើញវិជ្ជាមាន។

        កីឡាករដែលតេស្តឃើញអវិជ្ជមានបានបន្តការហ្វឹកហាតនៅទីលានហ្វឹក ហាត់របស់ក្លឹប ប៉ុន្តែការរកឃើញវិជ្ជមានបន្ថែមបានបណ្តាលឲ្យមានការបិទទី លាននេះ១០ថ្ងៃ។

        កីឡាករដែលរកឃើញវិជ្ជមាននឹងត្រូវធ្វើចត្តាឡីស័ក ស្របពេលការចេញ ចូលរបស់បុគ្គលិកនិងកីឡាករផ្សេងទៀតត្រូវបានរឹតត្បិត។

        ជាលទ្ធផល ការត្រៀមខ្លួនរបស់ក្រុមយុវជនក្រោមអាយុ១៨ឆ្នាំនិង២៣ឆ្នាំសម្រាប់យុទ្ធនាការឆ្នាំ២០២១-២២ បានរងផលប៉ះពាល់ដោយសារតែកីឡាករធ្វើ តេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានប្រាប់ឲ្យស្ថិតនៅឆ្ងាយពីទីលានហ្វឹក ហាត់។

        ករណីឆ្លងនេះក៏ធ្វើឲ្យប៉ះពាល់ដល់ផែនការប្រកួតកម្តៅសាច់ដុំមុនរដូវកាលរបស់លោក Pep Guardiola ផងដែរ។ ក្រុមជើងឯក Manchester City គ្រោងនឹងវិលត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃច័ន្ទខាងមុខនេះ ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះសង្ឃឹមថា នឹងអាចប្រើប្រាស់កីឡាករវ័យក្មេងមួយចំ នួនសម្រាប់ការប្រកួតមិត្តភាពជាមួយក្រុម Preston North End នៅថ្ងៃទី២៧ ខែ កក្កដា៕

-->
adverise with khmeread